
ប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តបាឡែន ពណ៌ខ្មៅ ជិះ២នាក់ ស្រីម្នាក់ ប្រុសម្នាក់ តាមផ្លូវ លេខ២៤០ ពីលិចទៅកើត ខណៈមកដល់ចំណុចខាងលើវ៉ាក់អឺ នឹងរនាំងស្លាកសញ្ញាហាមចូល នៅកាត់ទទឹងផ្លូវ ទើបរថយន្តបត់ទៅស្តាំតាមផ្លូវស៊ូស៊្រុន ទាំងល្បឿនលឿនបួង ចង្កូតមិនទាន់ ជ្រុលទៅបុកខឿនចិញ្ចើមផ្លូវបែក ខ្ចាតខ្ចាយខ្ទាតកល់ក្រោមរថយន្ត តែរថយន្តនៅតែមិនទាន់អស់ល្បឿនទៀត ជ្រុលទៅបុកបង្គោលស្លាកបង្ហាញផ្លូវដួលរាបដល់ដីហើយរថយន្តជ្រុលទៅកៀបជាប់ បង្គោលភ្លើងបំភ្លឺផ្លូវទៅមុខលែងរួច ។ ចំណែកអ្នកតៃកុងរថយន្តនិងស្រ្តីរួមដំណើរជា មួយបោកក្បាលនឹងកញ្ចក់ រថយន្តរងរបួស ។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់បាន ឡើងជិះម៉ូតូឌុបទៅព្យាបាល របួសនៅមន្ទីរ ពេទ្យ ។ ចំណែករថយន្តបង្កត្រូវសមត្ថកិច្ចស្ទួចយកទៅ រក្សាទុកនៅសាលារាជធានី ភ្នំពេញ ៕(DAP)

