Friday, November 30, 2012

PSY មាន​បញ្ហា​សុខភាព​ដោយ​សារ​កាក់​កប​ពេក

ក្រុង​សេអ៊ូលៈ ពេល​នេះ​ម្ចាស់​បទ Gangnam Style លោក PSY មមាញឹក​ខ្លាំង​ណាស់​រហូត​ដល់​បាក់​កម្លាំង​ជួប​បញ្ហា​សុខភាព។ ភ្នាក់​ងារ​ YG Entertainment បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង​វ័យ​៣៤​ឆ្នាំ​រូបនេះ នៅ​តែ​ចូល​សម្តែង​គ្រប់​កម្មវិធី​ដែល​បាន​គ្រោង​ទុក​មុន​ទាំង​អស់​ បើទោះ​ជា​ខ្លួន​នឿយ​ហត់​និង​សុខភាព​ពុំ​សូវ​ល្អ​ក្ដី។ ក្រោយ​ពី​ពន្យារ​ជើង​ហោះ​ហើរ​ដើម្បី​សម្រាក​យក​កម្លាំង PSY ក៏​​បាន​ហោះ​ទៅ​សម្តែង​នៅ​ប្រទេស​ថៃ​នា​ឱកាស​គម្រប់​ខួប​៨៥​ឆ្នាំ​របស់​ ស្តេច​ថៃ ភូមីបុល អាឌុលយ៉ាដេត​ ដែរ​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​វិច្ឆិកា​កន្លង​មក​នៅ​ទី​ក្រុង​បាងកក។ Psy ​បាន​ច្រៀង​ចម្រៀង​បួន​ប្រាំ​បទ​ដោយ​រួម​មាន​ទាំង​បទ​Gangnam Style​ ទៀត​ផង។ បន្ទាប់​ពី​ប្រទេស​ថៃ ​លោក​នឹង​បន្ត​ទៅ​ក្រុង​ហុង​កុង​សម្រាប់​កម្មវិធី Mnet Asian Music Awards​ ឆ្នាំ​២០១២៕ PR

Comments system

Disqus Shortname