ភ្នំពេញៈ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់
អូបាម៉ា នឹងមកដល់រាជធានីភ្នំពេញនៅថ្ងៃចន្ទ ទី១៩ ឆ្នាំ ២០១២
ដើម្បីចូលរួមក្នុងកិច្ចប្រជុំមេដឹកនាំអាមេរិក អាស៊ាន
កិច្ចប្រជុំកំពូលអាស៊ីខាងកើត និងកិច្ចប្រជុំទាក់ទងដទៃទៀត។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីស្ថានទូតអាមេរិកប្រចាំ
កម្ពុជា។
សេចក្តីប្រកាសព័ត៌មានក៏បានបញ្ជាក់ដែរថា
លោកស្រី Hillary Rodham Clinton
រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក
នឹងអមដំណើរលោកប្រធានាធិបតី
ហើយលោកប្រធានាធិបតីនឹងចាកចេញពីទីក្រុងភ្នំពេញ នៅថ្ងៃអង្គារ ទី២០
ខែវិច្ឆិកា ឆ្នាំ ២០១២។
សារព័ត៌មានក្នុងស្រុកមួយចំនួន
ធ្លាប់បានរាយការណ៍ថា លោកបារ៉ាក់ អូបាម៉ា
ក៏នឹងជួបពិភាក្សាទ្វេភាគី ជាមួយនឹងលោកនាយករដ្ឋ មន្ត្រីហ៊ុន
សែនមុនកិច្ចប្រជុំផងដែរ។
ក្នុងការជួបប្រជុំទ្វេភាគី
ត្រូវបានលោកហោ ណាំហុង
ប្រមុខការទូតកម្ពុជានិងជារដ្ឋមន្ត្រីការបរទេស
បានលើកឡើងក្នុងសន្និសិទ្ធកាសែតមួយការម្សិលមិញថា
ជាជំនួបដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក។