
ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ងយ ភត្រា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិត្រពាំងវែង ខាងកើតឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដា ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1A-2634 ។ រីឯរថយន្តបង្ក ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកសមុទ្រ ប្រភេទ១២ កៅអី ពាក់ស្លាកលេខ ភ្នំពេញ 2H4072 បើកបរដោយឈ្មោះ ចន សុចេង ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅក្រាំងតារ័ត្ន ឃុំព្នាយ ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ។
បើយោងតាមប្រភពព័ត៌មាន ពីនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម្នាក់ឯង ដោយបើក វ៉ាគេជាបន្តបន្ទាប់ លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតចូលទ្រូងផ្លូវ ហើយស្របពេលនោះ មានរថយន្តមួយគ្រឿងផ្សេងទៀតមកដល់ ក៏ជ្រុល ទៅបុករថយន្ត បណ្តាលដួលបោកក្បាលទៅនឹងថ្នល់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ។
ប្រភពបានបន្តទៀតថា បន្ទាប់ពីកើតហេតុ នគរបាលចរាចរខណ្ឌពោធិ៍សែនជ័យ ចុះទៅដល់កន្លែងកើតហេតុ ធ្វើអន្តរាគមន៍ ក្នុងនោះដែរ អ្នកបើកបរ បន្ទាប់ពីបុករួច មិនបានគេចខ្លួននោះទេ គឺឈប់រថយន្តនៅនឹងកន្លែងកើតហេតុ ហើយក៏ត្រូវនគរបាលឃាត់ខ្លួន កមកាន់ប៉ុស្តិ៍ចោមចៅ ដើម្បីធ្វើការ សាកសួរ ចំណែកឯសពវិញ ត្រូវបានប្រគល់ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រថយន្តនិងម៉ូតូ ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំភាគីទាំងសងខាង ចូលខ្លួនដោះស្រាយទៅតាមច្បាប់៕
