
ប៉ូលិសប្រចាំតំបន់ បានចេញរបាយការណ៍របស់ខ្លួន នៅព្រឹកថ្ងៃសៅរ៍ នេះថា ការផ្ទុះបានកើត ឡើងនៅពេលព្រឹកនេះតែម្តង តាមដងវិថី ស៊ីរ៉ូរ៉ូស។ អាគារមួយ ខ្នងបានឆេះដោយសារតែការ បំផ្ទុះទោសចក្រយាន្តនោះ ហើយរយៈពេលជាងមួយម៉ោងក្រោយមក ទើបក្រុមពន្លត់អគ្គិស ភ័យ អាចគ្រប់គ្រងស្ថានការណ៍បាន។
ដោយឡែកចម្ងាយ ២០ ម៉ែត្រពីអាគារដែលបានឆេះនោះ មានរថយន្ត ភីកអាប់ មួយគ្រឿង បានឆេះខ្ទេចហើយ ស្រីម្នាក់ដែលស្គាល់អត្តសញ្ញាណ បានស្លាប់ នៅជិតទោចក្រយាន្ត មួយគ្រឿង ដែល ទទួលរងការបំផ្ទុះនោះដែរ។
ចំពោះរថយន្តភីកអាប់នោះដែរ គឺជារបស់ទាហានយាមល្បាតក្នុងតំបន់ ហើយ ទោចក្រយាន្ត នោះត្រូវបានគេរាយការណ៍ថា ជាទ្រព្យសម្បត្តិដែលត្រូវ ចោរលួចរយៈពេលពីរថ្ងៃមកហើយ ដោយក្រោយពីការបំផ្ទុះ ពីជនបង្កៃគ្រាប់ដែលមិនទាន់ស្គាល់អត្តសញ្ញាណនោះ មកបានធ្វើ ឲ្យ ទាហានលើរថយន្ត ៥នាក់និង ជនស៊ីវិល ១៥នាក់របួស ព្រមទាំងអាគារលក់ដូរ និង រថយន្ត មួយចំនួនទទួលរងការខូតខាតផងដែរ៕