
សាក្សីនៅ កន្លែងកើតហេតុបាន ឲ្យដឹងថា ជនរងគ្រោះមាន គ្នា៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកអាយខុន ពណ៌ត្រួយចេក លាយស គ្មានស្លាក លេខ ទី១ ឈ្មោះ ម៉ាន់ លី ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកឌុប ទី២ឈ្មោះ យ៉ា បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ទី៣ឈ្មោះ សុខ សាវីន ភេទស្រី អាយុ២០ឆ្នាំ អ្នកទាំងបីរស់ នៅភូមិពីងពុង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
ចំណែកឯ ជនសង្ស័យវិញ មានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស្មាសពណ៌ខ្មៅមិនចាំ ស្លាកលេខ មកកៀរជនរងគ្រោះ រួចហើយ យកដំបងវាយ ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួស យ៉ាងធ្ងន់ធ្ងរ ទើប ពួកគេ ដណ្តើមយកម៉ូតូបាន ហើយគេចខ្លួនឡើងទៅ ក្រុងតាខ្មៅវិញបាត់ ដោយសុវត្ថិភាព។
បើតាម ជនរងគ្រោះ វិញបានឲ្យដឹងថា មុនពេល កើតហេតុ ខ្លួនបានចេញពីធ្វើការ រោងចក្រកាត់ដេរ នៅចង្រែហើយ ដោយបានឌុបគ្នា ទៅលេងស្រុកកំណើត លុះមកដល់ចំណុច កើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកស្មាសពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះគ្នាបីនាក់ ដេញតាមពីក្រោយ យ៉ាងលឿន រួចហើយ ធ្វើសកម្មភាពកៀរផ្តួល និងវាយជនរងគ្រោះដោយ ដំបងខ្មៅ បណ្តាលឲ្យ ជនរងគ្រោះ រងបួសយ៉ាងដំណំ បន្ទាប់មកពួកគេ បានដណ្តើមម៉ូតូ ហើយជិះ គេចខ្លួនទៅ ទិសខាងជើងវិញ គឺឡើងទៅក្រុងតាខ្មៅ បាត់ដោយសុវត្ថិភាព។
ជនរងគ្រោះបាន បញ្ជាក់ថា ដំបងខ្មៅដែល ជនសង្ស័យកាន់យក មកវាយជនរងគ្រោះនោះ គឺជាដំបង របស់នគរបាល សម្រាប់ប្រើប្រាស់ ពេលបង្រ្កាបក្រុមបាតុករ ឬមួយក៏បទល្មើស ផ្សេងតែប៉ុណ្ណោះ ៕