
លោកចាវ៉ាណុនបាននិយាយថារដ្ឋាភិបាលបានព្យាយាម កុំអោយប្រជាជនចូលរួមបាតុកម្មមួយទោះជាក្រុមPitak Siam បានប្រកាសជាមុនហើយថាការជួបជុំរបស់ខ្លួននឹងប្រព្រឹត្តទៅដោយ អហិង្សាក្តី។
អ្នកនាំពាក្យបានបន្តទៀតថាប៉ូលីសបានដាក់បារ៉ា សត្រួតពិនិត្យគ្រប់ផ្លូវដើម្បីព្យាយាមរារាំងមិនអោយបាតុករចូលរួម ការជួបជុំ។"រដ្ឋាភិបាលត្រូវតែទទួលខុសត្រូវចំពោះការប្រើអំពើហិង្សា និងប្រើឧស្ម័នហៀរទឹកភ្នែកប្រឆាំងអ្នកតវ៉ាប្រឆាំង"។
ចំណែកមេបាតុកម្មឈ្មោះប៊ូតលឺត កែវប្រាស៊ីត បានចោទប្រកាន់ប៉ូលីសថាព្យាយាមបង្ករឿងនិងធ្វើអោយបាតុករខឹងដើម្បី សំរុកចូលវិមានរដ្ឋាភិបាល។
ឧត្តមសេនីយ៍ប៊ូនលឺតបាននិយាយថា នាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត្រាលែងមានភាពស្របច្បាប់សំរាប់កាន់កាប់មុខតំណែងពីព្រោះ ខ្វះសមត្ថភាពនិងសីលធម៌។
មេបាតុកម្មរូបនេះបានបន្ថែមថាយោធាគួរចេញមកជួយប្រជាជនដែលកំពុងត្រូវប៉ូលីសធ្វើបាប។
តែទោះជាយ៉ាងណា រដ្ឋមន្ត្រីការពារជាតិបានបញ្ជាទៅមេទ័ពប្រាយុទ្ធ ចានអូចាអោយត្រៀមទាហានជួយប៉ូលីសរក្សាច្បាប់និងសណ្តាប់ធ្នាប់ ក្នុងករណីប៉ូលីសមិនអាចគ្រប់គ្រងសភាពការណ៍៕