ប៉ៃលិនៈ យុវជនម្នាក់
និងឪពុករបស់គេបានទទួលរងរបួសធ្ងន់ កាលពីថ្ងៃទី ៦ មិថុនា
ដោយសារជ្រូកព្រៃមួយក្បាលដែលមានទម្ងន់ជាង១០០គីឡូក្រាម
ដេញជល់ឆ្កឹះនឹងចែកាច់របស់វា
នៅពេលដែលវាចូលទៅសំងំស៊ីពោតក្នុងចម្ការ
ក្នុងសង្កាត់ទួលល្វារ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក ងិន ឆ្នើម នាយប៉ុស្តិ៍នគរបាលសង្កាត់ទួលល្វារ បានប្រាប់ឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ សរ បូរី ភេទប្រុស អាយុ២១ឆ្នាំ និងឪពុករបស់គេឈ្មោះ សរ ចាន់វណ្ណៈ អាយុ ៤៨ ឆ្នាំ ទាំងពីរនាក់បានរងរបួសធ្ងន់ ដោយជ្រូកព្រៃជល់ ខណៈបាននាំគ្នាទៅមើលចម្ការពោតដែលខ្លួនបានដាំ នៅឯចុងភូមិក្បែរជើងភ្នំមួយ។
លោកបាននិយាយថា ៖« ជ្រូកព្រៃមួយក្បាលធំដែលមានដុះចែផងនោះ បានដេញជល់ឪពុកនិងកូនឲ្យរងរបួស ដោយជល់ឪពុកត្រូវរបួសដេរ៧០ថ្នេរ នៅពេលដែលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។ យើងបានប្រកាសឲ្យអ្នកភូមិឲ្យមានការប្រុងប្រយ័ត្នបន្ថែម ក្រោយហេតុការណ៍នេះកើតឡើង»។
ក្រុមគ្រួសារនិងជនរងគ្រោះមិនអាចទាក់ទងបានទេ កាលពីថ្ងៃម្សិលមិញ ប៉ុន្តែបើតាមការប្រាប់ឲ្យដឹងរបស់លោកមេប៉ុស្តិ៍ថា មុនពេលកើតហេតុ ពេលដែលឪពុកនិងកូន ដើរចូលទៅដល់ចម្ការពោត របស់ខ្លួនបម្រុងនឹងត្រួសត្រាយព្រៃ ស្រាប់តែឮសូរសំឡេងឆ្កែព្រូសនិងផ្អើលរត់ចុះឡើងនៅក្បែរនោះ ហើយបាននាំគ្នាទៅពិនិត្យមើលពេលនោះស្រាប់តែជ្រូកព្រៃយ៉ាងធំ បោលបុកជល់អ្នកទាំងពីរឲ្យរងរបួសនៅពេលនោះ ហើយបានរត់ចូលព្រៃបាត់៕