Saturday, June 9, 2012

មាស សម្ផស្ស រីក​មុខ​ក្រោយ​ប្តី​អត់​រៀបការ​ឲ្យ​បន្ត​សិល្បៈ

មុន​នេះ​តារា​សម្តែង​ មាស​ សម្ផស្ស ​ស្ទើរ​ដើរ​ចេញ​ពី​វិថី​សិល្បៈ​ទាំង​សោក​ស្តាយ​  ខណៈ​ដែល​នាង​ទទួល​សម្ពាធ​ពី​ប្រុស​ស្នេហ៍​ជន​ជាតិ​កូរ៉េ​ គ្រប់​សកម្មភាព​ក្នុង​អាជីព​សិល្បៈ​នោះ​។ ទោះ​យ៉ាង​ណា​ ពេល​នេះអ្វីៗ​បាន​ប្រែ​ប្រួល​មក​ជា​ល្អ​ប្រសើរ​ឡើង​វិញ ដោយ​នាង​អះអាង​ថា​ ពេល​នេះ​បង​ គីម​ គាត់​​យល់​ពី​តម្លៃ​អ្នក​សិល្បៈ​ ហើយ​គាត់​អនុញ្ញាត​ឲ្យ​ខ្ញុំ​ថត​កុន​វិញ​ហើយ​។
ក្រោយ​ពី​ផុស​ចេញ​នូវ​វីដេអូ​ឃ្លីប​សិច​គេ​កាត់ត​ ដែល​តួឯក​ស្រី​មាន​មុខ​ស្រដៀង​នឹង​តារា​សម្តែង​នាង​ មាស​ សម្ផស្ស​។​ ភ្លាម​ៗនោះ​ មាស​ សម្ផស្ស​ ក្រៅ​ពី​ទទួល​រង​នូវ​ភាព​អាម៉ាស់ នាង​ក៏​ទទួល​នូវ​ការ​ខឹង​សម្បា​ពី​សង្សារ​ជន​ជាតិ​កូរ៉េ​មិន​តិច​ដែរ​ រហូត​កើត​ដល់​ក្តី​ប្រចណ្ឌ​មិន​អនុញ្ញាត​ឲ្យ​នាង​ចេញ​ថត​សម្តែង​ស្ទើរ​គ្រប់ ​សកម្មភាព​សិល្បៈ​ទៀត​ផង។ ទោះ​បី​យ៉ាង​ណា ការ​ប្រចណ្ឌ​ និង​ការ​រារាំង​នោះ មិន​ស្ថិត​ក្នុង​អារម្មណ៍​ប្រុស​កូរ៉េ​យូរ​អង្វែង​ឡើយ​ ហើយ​ពេល​នេះ​តារា​សម្តែង​រូប​នេះ​កំពុង​មាន​ភាព​រីករាយ​នឹង​ទឹក​ចិត្ត​ដ៏ ទូលំ​ទូលាយ​របស់​ប្រុស​ស្នេហ៍​។
ថ្លែង​បែប​សប្បាយ​ចិត្ត​តារា​សម្តែង​រាង​តូច​ច្រឡឹង​សាច់​ស​ខ្ចី​វ័យ​២៨​ ឆ្នាំ​ កំពុង​ជ្រក​ក្រោម​ដំបូល​តែ​មួយ​ជា​មួយ​លោក​ គីម ជាជន​ជាតិ​កូរ៉េ ​ដោយ​មិន​ខ្ចី​គិត​រឿង​រៀប​អាពាហ៍​ពិពាហ៍​ នាង​ មាស​ សម្ផស្ស​បាន​និយាយ​ថា​៖​ «ពេល​នេះ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​ណាស់​បង!​ ព្រោះ​ថា ​ប្តី​របស់​ខ្ញុំគាត់​យល់​ដឹង​ពី​ការងា​រអ្នក​សិល្បៈ​ច្រើន​ ហើយ​គាត់​ក៏​មិន​មាន​ការ​ទើស​ទាល់​នឹង​ការងារ​សិល្បៈ​របស់​ខ្ញុំទៀត​ដែរ​ »។
ការ​រារាំង​កន្លង​មក ត្រូវ​បាន​ មាស សម្ផស្ស លើក​ឡើង​នៅ​ពេល​នេះ​ថា​៖«បង គីម មាន​ការ​ទើស​ទាល់​នឹង​សកម្មភាព​ខ្ញុំ​ក្នុង​សិល្បៈ ​រហូត​ឈាន​ដល់​កើត​ក្តី​ ប្រចណ្ឌ​នោះ ​បណ្តាល​មក​ពី​វត្តមាន​សកម្ម​ភាព​វីដេអូ​កាត់​ត​ ហើយ​គេ​ប្រឌិត​ថា​ជា​រូប​ខ្ញុំ​នោះ​ដែរ​។ ប៉ុន្តែ​ពេល​នេះ​ពពក​ខ្មៅ​ដែល​បាំង​បិទ​ចិត្ត​ដ៏​ផូរផង់​គាត់​នោះ​បាន​រសាត់ ​ បាត់​ហើយ ​និង​ក៏​ធ្វើ​ឲ្យ​គាត់​ ​ក្លាយ​ជា​មនុស្ស​មាន​ហេតុផល​វិញ​ដែរ​។
ជាមួយ​នឹង​អារម្មណ៍​ ដែល​កំពុង​ទទួល​បាន​ក្តី​សុខ​ក្នុង​ដំណើរ​សាង​សុភមង្គល​ ជា​មួយ​ ប្រុស​ កូរ៉េ​ក្រៅ​តម្រា​អាពាហ៍​ពិពាហ៍​នេះ​ ត្រូវ​បាន​ អ្នក​នាង​ មាស​ សម្ផស្ស ​អះអាង​ថា ​ពេល​នេះ​ មិន​ទាន់​គិត​ដល់​ចំណុច​ ដែល​កំណត់​ពេលវេលា​យក​កូន​ទេ​ ហើយ​រឿង​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​ក៏​ដូច​គ្នា​ដែរ​ មិន​ទាន់​កំណត់​បាន​ ព្រោះ​ថា រូប​នាង​កំពុង​តែ​មមា​ញឹក​នឹង​ការងារ​សិល្បៈ​ខ្លាំង​។
ដោយ​កំពុង​ទទួល​បាន​ភាព​មមាញឹក​ និង​ការងារ​សិល្បៈ​នោះ​ អ្នក​នាង​ មាស​ សម្ផស្ស​ បាន​ឲ្យ​ដឹង​ថា​៖​«នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១២​ ក្រោយ​ពី​បង​ គីម​ គាត់​យល់​ដឹង​ពី​សកម្មភាព​អ្នក​សិល្បៈ​ ហើយ​គាត់​ជម្រុះ​ភាព​ប្រចណ្ឌ​ចោល​នោះ ​ខ្ញុំ​ក៏​ចាប់​ផ្តើម​ទទួល​ថត​សម្តែង​វិញ​នោះ ​ឃើញ​ថា​ ពេល​នេះ​ ការងារ​សិល្បៈ​របស់​ខ្ញុំ​ក៏​មមាញឹក​ឡើង​វិញ​ដែរ​»។
នាង​បាន​បញ្ជាក់​ថា៖ «ពេល​នេះ​ក្រៅ​ពី​ថត​សម្តែង​ចម្រៀង​កាយ​វិការ​ខារ៉ាអូខេ​ ក៏​កំពុង​ដំណើរ​ការ​ថត​ខ្សែ​ភាព​យន្ត​ពីរ​រឿង​ដំណាល​គ្នា​ដែរ​ ដែល​រឿង​មួយ​នោះ​ថត​ជិត​ចប់​ហើយ​ តែ​ដោយ​ឡែក​រឿង​ថ្មី​ដែល​ទើប​ចេញ​ថត​នោះ​គឺរឿង​«កូន​ឥត​ខាន់​ស្លា»​ ដែល​ជា​ខ្សែ​វីដេអូ​ភាគ​របស់​ស្ថានីយទូរទស្សន៍​CTN​។
ជាមួយ​ភាព​ផុសផុល​នឹង​ការងារ​សម្តែង​នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​ ក្រោយ​ប្តី​ឈប់​ប្រចណ្ឌ​នោះ​ តារា​រូប​នេះ ​អះអាង​ទៀត​ថា៖«ពេល​នេះ​ពួក​ខ្ញុំ​ពីរ​នាក់​ប្តី​ប្រពន្ធ​ បាន​ឯក​ភាព​គ្នា​បើក​ដំណើរ​ការ​ក្រុមហ៊ុន​លក់គ្រឿង​សង្ហារិម​ដែល​មាន​ឈ្មោះ ​ថា «good​ kamly»​ ដែល​មាន​ទីតាំង​នៅ​​ក្បែរ​ស្តុប​ផ្សារ​ដី​ហុយ​​ ហើយ​ហាង​នេះ​កំពុង​ដំណើរ​ការ​យ៉ាង​រលូន​៕

Comments system

Disqus Shortname