
ចាប់ តាំងពីព្រឹកព្រលឹមថ្ងៃសៅរ៍នេះ ផ្លូវសហព័ន្ធរុស្ស៊ី ចាប់ពីព្រលានយន្តហោះ ដល់ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានបិទ ជាមួយនឹងក្បួនឡាន ម៉ូតូស អមដោយសំឡេងសឺរ៉ែន លាន់ឮកងរំពង។ នៅផ្លូវតាមមុខសណ្ឋាគារធំៗ ក្នុងរាជធានីភ្នំពេញ ក៏ត្រូវបានបិទ និងមានក្បួនឡាន អមដោយម៉ូតូស របស់ប៉ូលិសនាំគណៈប្រតិភូ ចេញចូលផងដែរ។
ទាំងនេះ គ្រាន់តែជាការសាកល្បងកម្លាំង ដើម្បីត្រៀមទទួលគណៈប្រតិភូអន្តរជាតិ ដើម្បីចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៤៥ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយនឹងប្រទេសដៃគូសន្ទនាជាច្រើនទៀត ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ៕