
ប្រទេស Mexico បាន និងកំពុងប្រើប្រាស់កម្លាំងទ័ព និងនគរបាលដើម្បីការពារសន្ដិសុខសម្រាប់
កិច្ចប្រជុំកំពូល G20 ដែលចាប់ផ្ដើមធ្វើឡើងពីថ្ងៃទី ១៨ ដល់ ១៩មុថុនា។
Mexico បានបញ្ចេញនគរបាលប្រមាណជា ១.០០០នាក់ ដើម្បីការពារសន្ដិសុខសម្រាប់កិច្ចប្រជុំ
កំពូល G20 នេះ ដែលជាកិច្ចប្រជុំមួយ មានមេដឹកនាំនៃបណ្ដាប្រទេសមហាអំណាចពិភពលោក
ចូលរួម។
កាលពីម្សិលមិញ នគរបាល Mexico កំពុងត្រួតពិនិត្យនៅ Los Cabos ភាគពាយព្យប្រទេសនេះ។
Los Cabos គឺជាកន្លែងដែលកិច្ចប្រជុំកំពូលនៃបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើននិងមាន
ការផ្លាស់ប្ដូរ(G20) ត្រូវបានប្រារព្ធធ្វើឡើង។

ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់នគរបាល Mexico កំពុងល្បាតពីលើអាកាស Los Cabos

នគរបាល Mexico និងកាំភ្លើងយន្ដដែលត្រូវបានបំពាក់នៅលើឧទ្ធម្ភាគចក្រ Black Hawk ដែល
កំពុងល្បាតពីលើអាកាស San Jose del Cabo ក្បែរកិច្ចប្រជុំ G20 ។



ទាហានកំពុងល្បាតនៅ Los Cabos


ឧទ្ធម្ដភាគចក្រជាច្រើនត្រូវបានគេប្រើប្រាស់ដើម្បីរក្សាសន្ដិសុខសម្រាប់កិច្ចប្រជុំនេះ

ទូកល្បាតរបស់ Mexico នៅតាមឆ្នេរ San Jose del Cabo