
ក្រុមជម្រើសជាតិទាំងឡាយណាដែលបានឡើងមកដល់វគ្គ១៦ក្រុម នឹងទទួលបាន ៨លានអឺរ៉ូ ដែលស្មើ នឹង១០.២៦លានដុល្លារអាមេរិក ដូចៗគ្នា សម្រាប់យូរ៉ូ ឆ្នាំ២០១២នេះ ហើយសម្រាប់ ឯក្រុមដែលឈរនៅលេខ ១ក្នុងពូល (ពូល A B C និង D) នឹងទទួលបាន ១លានអឺរ៉ូ ១.២៧លាន ដុល្លារ អាមេរិក ហើយក្រុមលេខ២ ក្នុងពូលទទួលបាន ៥០០,០០០អឺរ៉ូ ស្មើនឹង៦៥០,០០០ ដុល្លារអាមេរិក ។
ចំណែក៤ក្រុមដែលបានឆ្លងផុតវគ្គ៨ក្រុមចុងក្រោយ (វគ្គ១/៤) នឹងទទួលបាន ២លានអឺរ៉ូ ស្មើនឹង ២.៥៦លានដុល្លារ អាមេរិកក្នុងមួយក្រុម ហើយ២ ក្រុម ដែលបានឆ្លងផុត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងទទួលបាន ៣លានអឺរ៉ូ ស្មើនឹង៣.៨៥លានដុល្លារអាមេរិក ហើយសម្រាប់ក្រុម ទទួលបាន ជើងឯក (ក្រុមលេខ១) នឹងទទួលបានពាន១ និងទឹកប្រាក់៧.៥លានអឺរ៉ូ ស្មើនឹង៩.៦២លាន ដុល្លារអាមេរិក និងក្រុមរងជើងឯក (ក្រុមលេខ២) នឹង ទទួលបាន៤.៥លានអឺរ៉ូ ស្មើនឹង៥.៧៨ លានដុល្លារអាមេរិក និងក្រុមលេខ៣ បាន១លានអឺរ៉ូ ស្មើនឹង១.២៧លានដុល្លារអាមេរិក ។
ក្រៅពីប្រាក់រង្វាន់ខាងលើនេះ ក៏នៅមានរង្វាន់សម្រាប់ កីឡាករណាដែល បានចូលរួមលេង ឱ្យក្រុមជម្រើសជាតិ បាន១០០ដងឡើងផងដែរ ៕