ភ្នំពេញ:
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
កាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២
បានដឹកនាំគណៈប្រតិភូវិលត្រឡប់មកដល់មាតុប្រទេសវិញ
បន្ទាប់ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូល G20
កាលពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០១២ នៅទីក្រុងឡូសកាបូស
ប្រទេសម៉ិកស៊ិក។
បន្ទាប់ពីមកដល់មាតុប្រទេសកាលពីយប់ថ្ងៃទី ២១មិថុនា ឆ្នាំ២០១២ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិអន្តរជាតិ បានធ្វើសន្និសីទសារព័ត៌មានអំពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំ G20 នៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ។
មានប្រសាសន៍ក្នុងសន្និសីទ សារព័ត៌មាន លោក ហោ ណាំហុង បានឲ្យដឹងថា ក្នុងឋានៈជាប្រធានអាស៊ាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំ G20 ដែលជាកិត្តិយសរបស់កម្ពុជា តំណាងឲ្យប្រទេសក្នុងអាស៊ាន ៩ ប្រទេសផ្សេងៗទៀតចូលរួមការប្រជុំ G20 នេះ។
លោក ហោ ណាំហុង បញ្ជាក់ថា “ក្រុមប្រទេស២០នេះ គឺមានន័យថា ក្រុមប្រទេស២០ ដែលមានសេដ្ឋកិច្ចជឿនលឿនជាងគេក្នុងសកលលោក ហើយយើងមានកិត្តិយសណាស់ ដែលបានចូលរួមកិច្ចប្រជុំ G20នេះ”។
លោក ហោ ណាំហុង បានមានប្រសាសន៍ឲ្យដឹងថា ការប្រជុំនេះ ត្រូវបានគេពិភាក្សាផ្តោតចម្បងលើបញ្ហាវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលលោកនាពេលសព្វថ្ងៃនេះ ជាពិសេសបញ្ហាបំណុលនៅអឺរ៉ុប ដែលអាចជះឥទ្ធិពលដល់ប្រទេសនានា ក្នុងសកលលោក។
លោក ហោ ណាំហុង បានបញ្ជាក់ឲ្យដឹងថា “ក្នុងពេលពិភាក្សានោះ ក៏មានទស្សនៈពីរ ក្នុងបញ្ហាសភាពការណ៍ហិរញ្ញវត្ថុនៅអឺរ៉ុបនេះ ធ្វើយ៉ាងណាស្រោចស្រង់ប្រទេសអឺរ៉ុប ដែលមានបំណុលច្រើន គឺទី១. ស្ថានភាពតឹងរឹងរិតត្បិត និងទី២. ស្ថានភាពកំណើន គឺធ្វើយ៉ាងណាឲ្យមានកំណើត ឲ្យមានការចំណាយជាទូទៅ ដើម្បីឲ្យសេដ្ឋកិច្ចមានកំណើត ហើយដើម្បីទប់ទល់សភាពការណ៍បំណុលនៅអឺរ៉ុបនេះកុំឲ្យរាលដាលទៅប្រទេស ផ្សេងទៀត”។
លោក ហោ ណាំហុងបានបន្ថែមថា ប្រទេសទាំង២០ នៃសមាជិកកិច្ចប្រជុំ G20 បានផ្ដល់ហិរញ្ញប្បទានដល់មូលនិធិពិភពលោក (IF) ចំនួន ១២១.០០០,៥ ពាន់លានដុល្លារអាមេរិក ដើម្បីទប់ទល់ដល់សភាពការណ៍រាលដាលនៃវិបត្តិសេដ្ឋកិច្ចនៅអឺរ៉ុប និងនៅអាមេរិក។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ក្នុងនាមអាស៊ាន សម្ដេចតេជោ បានលើកឡើងពីការរីកចម្រើនរបស់អាស៊ាន ដែលផ្ទុយពីសភាពការណ៍សេដ្ឋកិច្ចនៅអឺរ៉ុប ដែលមានការចុះដុនដាន គឺអាស៊ានយើងមានការរីកចម្រើនទៅវិញ។ ជារួមប្រទេសអាស៊ានក្នុងឆ្នាំ២០១១ កន្លងទៅ មានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ៥,២ភាគរយ។ ក្នុងនោះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីអាស៊ានបូក៣ ដែលមានចិន ជប៉ុន និងកូរ៉េ ដើម្បីធ្វើយ៉ាងណាដាក់ទុនបម្រុង គំនិតផ្ដួចផ្ដើមឈឿងម៉ៃ បាន ២៤០ពាន់លានដុល្លារអាមេរិក ដើម្បីបម្រុងទុកទប់ទល់ជាយថាហេតុ នៃវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅតំបន់អាស៊ីបូព៌ាយើងនេះ។
លោក ហោ ណាំហុង បានបន្ថែមទៀតថា ទន្ទឹមនឹងនោះ កិច្ចប្រជុំក៏បានពិភាក្សាផងដែរពីបញ្ហាអភិវឌ្ឍន៍ដោយចីរភាព ដោយប្រទេស G20 ដែលដឹកនាំប្រជុំ បានមានយោបល់ថា ការដែលមានបញ្ហាសេដ្ឋកិច្ចក្នុងសកលលោកពេលបច្ចុប្បន្ននេះ មិនរាំងស្ទះក្នុងការផ្ដល់ជំនួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ឡើយ។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានលើកឡើងពីប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី លើកយកមកពិភាក្សាអំពីសន្ដិសុខស្បៀង ដែលសន្តិសុខស្បៀង សម្ដេចបានលើកពីតម្លៃប្រេងឥន្ធនៈ និងតម្លៃស្បៀង ដែលធ្វើយ៉ាងម៉េចឲ្យមានតុល្យភាពរវាងបញ្ហាទាំងពីរនេះ ដោយសារមូលហេតុចម្បងនៃកំណើនតម្លៃស្បៀងលើសកលលោកនាសព្វថ្ងៃនេះ ដោយសារតែថ្លៃប្រេងវាឡើងថ្លៃ ដែលធ្វើឲ្យតម្លៃផ្សេងៗឡើងថ្លៃទាំងអស់លើសកលលោកទាំងមូល ដូច្នេះធ្វើឲ្យប៉ះពាល់ដល់ការកាត់បន្ថយភាពក្រីក្រ ប៉ះពាល់ដល់ភាពក្រីក្ររបស់ប្រជាជនក្នុងសកលលោកទាំងមូល។
លោក ហោ ណាំហុង បានបញ្ជាក់ថា “បញ្ហានេះជាបញ្ហាថ្មី ដែលមិនទាន់មាននរណានឹកឃើញ សម្ដេចបានលើកយកមកបញ្ហានេះដាក់ក្នុងអង្គប្រជុំ ហើយអង្គប្រជុំបានយកចិត្តទុកដាក់លើយោលបល់របស់សម្ដេច”។
លោក ហោ ណាំហុង បានបន្តថា សម្ដេចក៏បានលើកយកពីការឯកភាពរបស់ប្រទេសអាស៊ានទាំងដប់ និងប្រទេសបូកបី ឲ្យមានបម្រុងស្បៀង ដើម្បីការពារជាយថាហេតុ ក្រែងមានវិបត្តិស្បៀងនៅប្រទេសណាមួយ យើងនឹងយកបម្រុងស្បៀងនេះ មកជួយសង្គ្រោះជាបន្ទាន់។
នៅក្នុងអង្គប្រជុំ ក៏បានពិភាក្សាបញ្ហាផ្លាស់ប្ដូរធាតុអាកាស និងបញ្ហាបរិស្ថាន ឲ្យមានការអភិវឌ្ឍដោយចីរភាព ក៏ប៉ុន្តែរក្សាការអភិវឌ្ឍដោយបៃតង មានន័យថា ធ្វើការអភិវឌ្ឍ ក៏ប៉ុន្តែរក្សាបរិស្ថានឲ្យបានល្អ កុំឲ្យមានការប៉ះពាល់ដល់ការផ្លាស់ប្ដូរធាតុអាកាស។ អង្គប្រជុំក៏បានមានមតិជារួមថា ចាំបាច់ត្រូវបានការជួយដល់ប្រទេសដែលកំពុងអភិវឌ្ឍន៍ ដើម្បីធ្វើការអភិវឌ្ឍដោយចីរភាព។
លោក ហោ ណាំហុង បានបន្តឲ្យដឹងថា អង្គប្រជុំបានលើកឡើងពីការយកចិត្តទុកដាក់បញ្ហាពាណិជ្ជកម្ម កន្លងមកមានបញ្ហានៅបណ្ដាប្រទេសធំៗមួយចំនួន និងប្រទេសដែលកំពុងឈានឡើងសេដ្ឋកិច្ច មិនឲ្យទំនិញផ្សេងទៀតហូរចូលដោយសេរី ដើម្បីការពារផលិតផលក្នុងស្រុករបស់ខ្លួន ដែលសព្វថ្ងៃគេធ្វើយ៉ាងណាកុំឲ្យមានការគាំពារបែបនេះតទៅទៀត។ ការបន្តការពិភាក្សានៅក្រុងឡូហា អំពីបញ្ហាពាណិជ្ជកម្ម ធ្វើយ៉ាងណាឲ្យមានលំហូរពាណិជ្ជកម្ម ហើយកិច្ចប្រជុំបានលើកឡើងមតិជារួមឯកភាព ធ្វើយ៉ាងណាពីឥឡូវនេះ រហូតដល់ឆ្នាំ២០១៤ កុំឲ្យមានការគាំពារ ដើម្បីធ្វើយ៉ាងណាឲ្យមានការលំហូរពាណិជ្ជកម្ម។ សម្ដេចតេជោ ហ៊ុន សែន បានគាំទ្រយោបល់នេះ មានន័យថា បន្តការចរចាកិច្ចប្រជុំទីក្រុងឡូហា ដើម្បីឈានទៅដល់ការជោគជ័យកុំឲ្យមានការគាំពារ និងធ្វើយ៉ាងណាឲ្យមានការសម្រួលពាណិជ្ជកម្ម ជាពិសេសពីប្រទេសកំពុងអភិវឌ្ឍន៍ ទៅប្រទេសអភិវឌ្ឍន៍កុំឲ្យមានការគាំពារ ដើម្បីឲ្យមានទំនិញ ដោយសារសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ សេដ្ឋកិច្ចអាស្រ័យលើការនាំចេញ បើប្រទេសធំៗ ដែលអភិវឌ្ឍន៍គាំពារមិនឲ្យនាំទំនិញចូល មានន័យថា ប៉ះពាល់ដល់ការអភិវឌ្ឍរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ធ្វើឲ្យបញ្ហាហ្នឹង ជួយកាត់បន្ថយភាពក្រីក្រ៕