ថ្វីបើមិនចេញមុខ តែ លី ម៉ារីណា
នៅតែលីកាំភ្លើងធំធ្វើសង្គ្រាមជាមួយនឹងប្រពន្ធដើមមន្ត្រីជាន់
ខ្ពស់ដោយមិនភ័យក្លាយ
ខណៈដែលនាងក៏មានកូនទាហានមិនតិចនាក់ជាងប្រពន្ធដើមចាំការពារ
ហែរហមនាងនោះដែរ។
ប្រពន្ធមន្ត្រីជាន់ខ្ពស់មានឥទ្ធិពលក្នុងជួររដ្ឋាភិបាល ដែលបានហៅ លី ម៉ារីណា ថា កាកី បានឲ្យដឹងតាមរយៈសង្គ្រាមសារអេឡិចត្រូនិចថា នាង លី ម៉ារីណា នៅតែសម្តែងភាពជាអ្នកខ្លាំង ទោះបីជានាងដណ្តើមប្តីគេពីទ្រូង បំផ្លាញសេចក្តីសុខគ្រួសាររបស់គេ និងបំផ្លាញទ្រព្យសម្បត្តិជាងមួយលានដុល្លារទៅហើយក៏ដោយ។
រឭកដល់ដំណើរដំបូងក្នុងសិល្បៈដោយសារ លី ម៉ារីណា នៅក្មេងខ្លីមានរូបសម្រស់មិនចាញ់ផ្កាក្រពុំនោះ លី ម៉ារីណា ក៏ក្រសោបបានភាពល្បាញល្បីមួយរំពេច ហើយមិនបានប៉ុន្មានផង នាងក៏បានរៀបអាពាហ៍ពិពាហ៍ជាលើកដំបូងជាមួយលោក ទិត ថាវរិទ្ធ អគ្គនាយករងទូរទស្សន៍បាយ័នសព្វថ្ងៃ កាលពីដើមខែមករា ឆ្នាំ២០០៦ តែតារារូបនេះរួមរស់ជាមួយគ្នាបានតែ២៩ថ្ងៃក៏បែកបាក់គ្នា ហើយនាងក៏បានរស់នៅក្នុងភាពជាមេម៉ាយក្តៅស្រួយអស់រយៈពេល៥ឆ្នាំ ទើបសម្រេចចិត្តភ្ជាប់ពាក្យជាមួយអណិកជនអាមេរិកលោក សាត ចាន់ថន អាយុ៤០ឆ្នាំកាលពីឆ្នាំ២០១០។
ប៉ុន្តែការរឹតចំណងស្នេហ៍រវាងនាង និងអណិកជនរូបនោះ ត្រូវបានគេទម្លាយនៅពេលចុងក្រោយនេះថា ការភ្ជាប់ពាក្យនោះគ្រាន់តែជាឆាកល្ខោនឆ្ពិនភ្នែកដើម្បីស៊ីលុយ ធំរបស់ លី ម៉ារីណា ប៉ុណ្ណោះ។
មុននេះ មានស្ត្រីម្នាក់ផ្ញើសារមកភ្នំពេញ ប៉ុស្តិ៍ ដោយអះអាងថា ខ្លួនជាប្រពន្ធមន្ត្រីមានឥទ្ធិពលរូបនោះ ដោយបានធ្វើការសុំទោស លី ម៉ារីណា ទន់ខ្លួន តែប្រពន្ធមន្ត្រីធំរូបនោះបានបដិសេធដាច់អហង្ការនៅពេលនេះថា នោះជាការលាងខ្លួនរបស់ លី ម៉ារីណា ទៅវិញ។