ភ្នំពេញ:
ប្រជាជនកម្ពុជាយើងមួយចំនួន
មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកបអាជីវកម្មឲ្យបានមាំទាំនឹង
គេ មានតែបង្កើតជារបរតូចតាចមួយ បន្ទាប់បន្សំពីកិច្ចការស្រែចម្ការ
ដូចជាលក់ដូរនំចំណី អីវ៉ាន់ចាប់ហ៊ួយបន្តិចបន្តួច
គ្រាន់នឹងបានប្រាក់បន្ថែមពីលើរបរកសិកម្ម ។ យ៉ាងណាមិញ
នៅពេលនេះគឺមានប្រជាជនខ្លះមកពីតាមបណ្តាខេត្តនានា
បានប្រកបរបរលក់ខ្នើយ ភួយ អង្រឹង តែនៅពេលកម្មករ-កម្មការិនីរោងចក្រ
និងបុគ្គលិកធ្វើការដទៃទៀតបើកប្រាក់ខែ ដោយរំពឹងថា
ជាពេលវេលាដែលពួកគេមានលុយទិញរបស់របរប្រើប្រាស់។
ថ្វីត្បិតតែរបរមួយនេះ មិនមែនជាមុខរបរងាយស្រួល ក្នុងការរកប្រាក់ចំណេញបានច្រើននោះឡើយ ប៉ុន្តែគេទាំងនោះ មិនមានជម្រើសអ្វីក្រៅពីមុខរបរមួយនេះទេ ព្រោះថាថៅកែបានផ្តល់អាទិភាពដល់ពួកគាត់ ដោយទូទាត់ប្រាក់ដើមបន្ទាប់ពីលក់បានរួចក្នុងមួយថ្ងៃ ។
លោក ពៅ សន ( ហៅតា០៩ ) ដោយយកងារនេះតាមលេខទូរសព្ទខាងចុងរបស់គាត់ អាយុ ៤២ឆ្នាំ មកពីខេត្តតាកែវ បានប្រកបរបរលក់ខ្នើយ ភួយ អង្រឹងនេះជិតពីរឆ្នាំហើយ ដោយដាក់អីវ៉ាន់តាមកង់កញ្ចាស់របស់គាត់ ត្រាច់ចរលក់ពេញទីក្រុងភ្នំពេញ ប៉ុន្តែច្រើនទៅលក់នៅកន្លែងដែលមានកម្មកររោងច្រើន និងនៅមុខរោងចក្រ ព្រោះងាយស្រូលនៅពេលគេចេញមកទិញយកទៅផ្ទះតែម្តង។
បន្ទាប់ពី បានជួបសម្ភាសជាមួយអ្នកយកព័ត៌មាន CEN មក លោក ពៅ សន បាននិយាយរៀបរាប់ថា “មុខរបរនេះវាមិនបានចំណេញអ្វីប៉ុន្មានទេ ដោយយកមកលក់បានក្នុងថ្ងៃគិតលុយថ្លៃដើមឲ្យថៅកែវិញមួយថ្ងៃ។ វាងាយស្រួលត្រង់ថា ថៅកែឲ្យយើងយកទៅលក់រួចទើបគិតលុយជាក្រោយ”។
គាត់បាននិយាយថា “ មានអ្នកទៅលើកយកអីវ៉ាន់នេះច្រើនគ្នាណាស់ គឺទាំងអស់៧០នាក់ មានអ្នកខ្លះប្រើម៉ូតូ និងអ្នកខ្លះទៀតប្រើកង់ដូចជារូបខ្ញុំអ៊ីចឹងដែរ។ បើនិយាយពីអ្នកលក់តាមម៉ូត ចេញទៅលក់នៅតាមខេត្តដូចជា ខេត្តកណ្តាល កំពង់ស្ពឺ និងតាកែវ រួចហើយដាក់របស់លក់បានច្រើនចាប់ពី១០០ឡើង និងមានចេញលក់ជារៀងរាល់ថ្ងៃទៀតផង។ ចំណែកឯកង់ ដាក់បានតែពី២០ ទៅ៣០ខ្នើយ ម្យ៉ាងចេញលក់បានតែពេលគេបើកលុយ ( ដោយគិតចាប់ពី ថ្ងៃទី០៣ ដល់ថ្ងៃទី១៥ ឬ១៧) ប៉ុណ្ណោះ”។
លោក ពៅ សន បានប្រាប់ទៀតថា អីវ៉ាន់ទាំងនេះ ទៅយកនៅឃ្លាំងបឹងទំពុន ដោយកក់លុយថៅកែមុន រួចទូទាត់គ្នាជាក្រោយ ។ ខ្នើយទាំងនោះផលិតពីអេប៉ុង រួចទើបស្រោបស្រោមពីក្រៅ ដោយដាក់ទៅតាមពណ៌ និងសាច់ក្រណាត់ ទាំងខ្នើយកើយ ក៏ដូចជាខ្នើយឱប ( ១៥.០០០រៀល ក្នុងមួយខ្នើយ ) នៅមានមួយម៉ូតទៀត គឺ ៨.០០០រៀល ក្នុងមួយខ្នើយដែរ ។ រីឯអង្រឹងធ្វើពីខ្សែនីឡុង តម្លៃមួយ ១៥.០០០រៀល ចំណែកភួយវិញ តម្លៃមួយ ២៥.០០០ រៀល។
គាត់ថា “ក្នុងមួយថ្ងៃលក់បានពី៦ ទៅ ១០ ( ខ្នើយ ភួយ អង្រឹង ) បានលុយជាងដប់ម៉ឺនរៀល នេះចំពោះថ្ងៃដែរលក់ដាច់បំផុត បើថ្ងៃលក់មិនសូវដាច់វិញបានតែពី ៣ ទៅ ៥ ( អីវ៉ានទាំងអស់ ) ទទួលបានប្រាក់ពី៥ ទៅ៧ម៉ឺនរៀលទេ ក្នុងមួយថ្ងៃ ដោយឡែកប្រាក់ចំណេញទទួលបានត្រឹម១០ ទៅ ២០ភាគរយក្នុងមួយពេល”។
កម្មការិនីនៅរោងចក្រស្បែកជើង ដែលស្នាក់នៅបន្ទប់ជួលមួយកន្លែ ឋិតនៅភូមិស្វាយរលើង ឈ្មោះ ទូច កញ្ញា អាយុ២៣ បាននិយាយប្រាប់ថា “នៅពេលដែលខ្ញុំបើកលុយមក គឺត្រូវចំណាយលុយទិញអីវ៉ាន់សម្រាប់ប្រើខ្លះ ដូចជាខ្នើយកើយ និងខ្នើយឱបហ្នឹង ព្រោះអាមុនៗវាស្វិតអស់ហើយ និងស្រោមវាក៏ឆាប់ខូចទៀត ។ បើនិយាយពីតម្លៃវាក៏ថោកសមរម្យទៀតអាចឲ្យខ្ញុំទិញយកបានទៅតាមទឹក លុយទោះបីដឹងថាវាឆាប់ខូចក៏ដោយ”។
ចំណែកអ្នកស្រី នឿន អាយុ២៧ឆ្នាំ ជាកម្មការិនីរោងចក្រស្បែកជើង នៅបន្ទប់ជាប់គ្នាជាមួយនឹងកញ្ញាខាងលើដែរបាននិយាយប្រាប់ថា “ខ្ញុំមិនមានពេលទៅផ្សារ ដូច្នេះទិញខ្នើយ និងអង្រឹងដែលដាក់លក់តាមកង់ទៅ វាដូចតែគ្នាទេ ព្រោះអ្នកលក់យកមកលក់នៅក្នុងផ្សារក៏យករបស់ធននេះមកលក់ដែរ រីឯតម្លៃក៏ដូចគ្នាទៀត អ៊ីចឹងជួយទិញគ្នាអ្នកលក់តាមកង់-ម៉ូតូទៅ អាណិតពួកគាត់ ម្យ៉ាងអាចតថ្លៃចុះបានខ្លះដែរ”។
ដោយឡែក លោក ឡៃ អាយុ២៩ឆ្នាំជារត់តុតុ នៅផ្សារទឹកថ្លា បាននិយាយថា “ខ្ញុំបានទិញ អង្រឹងមួយដែរកាលពីខែមុន ដោយឃើញគេដាក់លក់តាមកង់មកកាត់មុខហើយទិញតែម្តងទៅ ណាមួយតម្លៃវាថោកល្មមទិញបាន នឹងទុកគ្រាន់ចងឲ្យកូនដេកលែង”។
លោក ពៅ សន ក៏ដូចជាអ្នកលក់ខ្លះទៀតដែរមិនលក់ពេញមួយខែទេ។ គាត់លក់តែនៅពេលដល់ថ្ងៃបើកប្រាក់ខែ ឬជុំវិញថ្ងៃបើកប្រាក់ខែប៉ុណ្ណោះ។ គាត់បានឲ្យដឹងថា គាត់លក់យ៉ាងយូរត្រឹមពាក់កណ្តាលខែប៉ុណ្ណោះ។ បន្ទាប់ពីនោះ គឺគាត់នឹងវិលត្រឡប់ទៅស្រុកវិញនៅខេត្តតាកែវ ដើម្បីដាំបន្លែ។ ចំណែកអ្នកខ្លះទៀតធ្វើចម្ការ ឬក៏ជួយគ្រួសារប្រកបរបរតិចតួចនៅផ្ទះដោយរង់ចាំពេលបើកប្រាក់ខែ មកដល់ដើម្បីចាប់ផ្តើមការលក់ខ្នើយជាថ្មី៕