ម៉ូតូ៣គ្រឿងបុកគ្នាស្លាប់២ របួសធ្ងន់ស្រាល៤នាក់
ខេត្ដស្វាយរៀង ៖
កាលពីវេលា៨និង១៥នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២
ស្ថិតនៅភូមិមេភ្លើង សង្កាត់-ក្រុងស្វាយរៀង
មានករណីគ្រោះថ្នាក់ចរាចរមួយគួរឱ្យរន្ធត់រវាងម៉ូតូនឹងម៉ូតូចំនួន
៣គ្រឿងបុកគ្នាលាន់ដូចរន្ទះ
បណ្ដាលឱ្យមនុស្ស២នាក់ស្លាប់នៅកន្លែងកើតហេតុ
និង៤នាក់ទៀតរងរបួសធ្ងន់ស្រាល
ត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ដ ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹង
ថា ជនរងគ្រោះដែលស្លាប់នៅពុំទាន់បានស្គាល់ឈ្មោះនៅឡើយ
ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងទៀត
ថា ករណីគ្រោះថ្នាក់ចរាចរនេះ គឺបង្កឡើងដោយសារតែអ្នកបើកបរបើកលឿន
ហើយបើកបញ្ច្រាសទិសគ្នា
ទើបបណ្ដាលឱ្យបុកពេញទំហឹងស្លាប់និងរបួសបែបនេះ ។
ព័ត៌មានលំអិតសូមរង់ចាំអានកាសែតនគរវត្ដ ៕