
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា
នៅវេលាម៉ោងខាងលើ
ត្រង់ចំណុចកើតហេតុមានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថ
យន្តទួរីសប៉ះជាមួយម៉ូតូនារី២នាក់បណ្តាលឱ្យដួលនៅលើទ្រូង
ផ្លូវរងរបួសរលាត់ដៃជើង ឯរថយន្តបង្កម៉ាកទួរីសនោះបានបើក
គេចបាត់ ។ ស្រាប់តែពេលនោះ
មានរថយន្តដឹកឥដ្ឋមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស
ដឹកឥដ្ឋចេញពីព្រែកអញ្ចាញសំដៅចូលរាជធានីភ្នំពេញ
ខណៈមកដល់ចំណុចខាងលើ
ក៏វាក់ជាមួយនារីរងគ្រោះដែលកំពុងដួលកណ្តាលផ្លូវ
ក៏បួងចង្កូតគេចបណ្តាលឱ្យធ្លាក់ផ្លូវក្រឡាប់តែម្តង
តែមិនបណ្តាលឱ្យអ្នកជិះក្នុងរថយន្តទាំង៥នាក់រួមទាំងអ្នក
បើកបរផងរងរបួសទេ ។