
យោងតាមទូរទស្សន៍ ”ប៊ីប៊ីស៊ី” ផ្សព្វផ្សាយកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ ថា ថ្នាំគ្រាប់ដែលបង្កឱ្យបុរស មិនអា
ចមានកូនបាន នឹងលេចចេញរូបរាង នៅក្រោយការពិសោ
ធន៍ លើសត្វកណ្ដុរចប់សព្វគ្រប់ជា
ស្ថាពរ។
ក្រុមអ្នកវិទ្យាសាស្ដ្រមួយចំនួ
ន បានយល់ឃើញ និងជឿជាក់ថា ពួកគេចាប់ផ្ដើមបង្កើនការអភិវឌ្ឍថ្មីមួយ ជាមួយនឹងការផលិតគ្រាប់ថ្នាំ ឬក៏ប្រភេទឱសថ ដែលមិនអាចឲ្យបុរស មានកូ
នបាន ហើយករណីនេះ នឹងអាចទទួលបានជោគជ័
យទាំងស្រុង ក្រោយពីការធ្វើពិសោធន៍ ទៅលើ
សត្វកណ្ដុររួចរាល់នោះ ។
សម្រាប់ប្រភេទឱសថ ដែលប្រើសម្រាប់
ស្ដ្រីវិញ ក៏នឹងអាចបង្កើតឡើងផងដែរ ក្នុងអំ
ឡុងពេល ២ទសវត្សរ៍ខាងមុខ ប៉ុន្ដែសម្រាប់បុរស វាមានឥទ្ធិ
ពលខ្លាំងក្លាជាង។
ផ្អែកតាមការសិក្សាមួយ នៅសហរដ្ឋអា
មេរិក បានបញ្ជាក់ឱ្យដឹងថា ឱសថដែលគេយកទៅពិសោធន៍ លើសត្វកណ្ដុ
រ ពិតជាអាចមានប្រសិទ្ធភាពបង្អាក់
ការបង្កកំណើត របស់សត្វកណ្ដុរបា
នពិតមែន។
ក្រុមអ្នកជំនាញការមួយចំនួន បានលើ
កឡើងថា នេះជាការរកឃើញមួយដែល ”គួរឱ្យភ្ញាក់ផ្អើលមែនទែន” ប៉ុន្ដែវាត្រូវការធ្វើការសាកល្បង លើមនុស្សជាមុនសិន។
ព្រោះថាការប្រើនូវឱសថប្រភេទនេះ
វាអាចមានផលប៉ះពាល់ ដល់ការមានគភ៌
របស់ស្ដ្រី ពោលវាជាវិធីសាស្ដ្រមួយ ដែលអាចរារាំងការបង្ក កំណើតបាន ខណៈដែលគេ មិនអាចដឹងអំពី
ការបង្កកំណើត និងការមានគភ៌ពិតប្រាកដនោះ ។
ក្រុមអ្នកស្រាវជ្រាវមួយចំនួន នៅ
អាមេរិក មកពីវិទ្យាស្ថានមហារីក ”
Dana-Farber Cancer Institute” និងសាកលវិទ្យាល័យឱសថសាស្ដ្រ បៃល័រ ” Baylor
College of Medicine” បានធ្វើការសាកល្បងទៅលើឱសថ មួយប្រភេទ ដែលគេឱ្យឈ្មោះថា ”
JQ1” ដែលវាជាគោលដៅមួយ របស់ប្រូតេអ៊ីន ហើយអាចធ្វើការសាកល្បង និងការរារាំង
ដល់ការបង្កកំណើតរបស់ស្ពែម ”មេជីវិតឈ្មោល” បាន។
ចំពោះការធ្វើតេស្ដ ទៅលើសត្វកណ្ដុ
រវិញ ឱសថប្រភេទមួយនេះ អាចញែកស្ពែម ឬហៅថា ទឹកកាម ដោយមិនឱ្យមានការផលិតបានច្រើន និងធ្វើឱ្យស្ពែមទាំងនោះ មានកា
រចល័តទីបានតិចបំផុត
ដែលនេះជាវិធីមួយ ដែលហៅថា ជាការចម្រាញ់ឱ្យស្ពែមកាន់តែខ្សត់ទៅៗ។
ក៏ប៉ុន្ដែនៅពេលដែលសត្វ មិនអាចទទួលយកឱសថ ប្រភេទនេះរយៈពេលវែងទេនោះ
សត្វនឹងអាចមានកូនជាប្រក្រតីបាន៕