
ជនបង្កហេតុឈ្មោះ ឆាយ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ អូរច្រាលិច សង្កាត់ទួលល្វា ក្រុងប៉ៃលិន ចំណែកជនរងគ្រោះ ឈ្មោះ ដុស ម៉ាប់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ជិះម៉ូតូ ម៉ាកអាសង់កូរ៉េពណ៌ក្រហមគ្មានស្លាកលេខ ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូទាំង២គ្រឿងបើកបរច្រាសទិសគ្នា ដោយជនរងគ្រោះ ឈ្មោះ ដុស ម៉ាប់ បើកបរក្នុងទិសដៅពីលិចទៅកើត និងម៉ូតូ១គ្រឿងទៀត បើកបរដោយឈ្មោះ ឆាយ ក្នុងសភាពស្រវឹងធ្លាក់ភ្នែកជិះម៉ូតូរ៉េចង្កូតតាមផ្លូវរហូត មកដល់ចំណុចកើតហេតុ ជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹងតែម្តង បណ្តាលឱ្យម៉ូតូទាំង២គ្រឿងបានខូចខាតផ្នែកខាងមុខទាំងស្រុង ជនរងគ្រោះបានបែកក្បាល ផុងឆ្អឹងលលាដ៏ក្បាល ដេរអស់ជាង១០ថ្នេរ ចំណែកជនជនបង្កហេតុដែលស្រវឹងធ្លាក់ភ្នែក បានបែកក្បាលយ៉ាងរយៈធ្ងន់ធ្ងរ និងក្អួតឈាម ពេលមកដល់មន្ទីរពេទ្យបង្អែក ត្រូវបានបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង៕