កំពត:
មានភ្ញាក់ផ្អើលមួយបានកើតឡើងពេញអគារសម្ភពនៃមន្ទីរពេទ្យខេត្ដកំពត
កាលពីវេលាម៉ោង ៥ និង ៣០នាទី ល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១១
ពេលប្រទះឃើញទារិកាម្នាក់កើតមកគ្មានលលាដ៍ជំនួសដោយសាច់មួយដុំ
គ្របពីលើខួរក្បាល
បន្ទាប់ពីក្រុមគ្រូពេទ្យធ្វើការវះកាត់ស្ដ្រីជាម្ដាយដែលគ្រប់ខែ
ហើយឈឺពោះអស់រយៈពេល ២ថ្លៃកន្លងមក ហើយ នោះ។
ស្ដ្រីម្នាក់ ត្រូវជាបងថ្លៃរបស់ម្ដាយទារិកាអភ័ព្វបានរៀបរាប់ថា ម្ដាយទារិកាចម្លែកនេះ ឈ្មោះ លឿត ឡា អាយុ ២៨ឆ្នាំ មានទីលំនៅភូមិសំណាងក្រោម ឃុំខ្ជាយខាងជើង ស្រុកដងទង់។ កាលពី ២ថ្ងៃមុន នាងចាប់ផ្ដើមឈឺពោះគ្រប់ខែឆ្លងទន្លេកូនទីពីរនេះ តែដោយសារមិនអាចសម្រាលបាន ព្រោះនៅជនបទមិនមានគ្រូពេទ្យអាចវះកាត់បាន ក៏បញ្ជូនឡើងមកខេត្ដតែម្ដង។
ស្ដ្រីដដែលបញ្ជាក់ថា ទោះជាមានស្ថានភាពបែបនោះក្ដី តែទារិកានេះសុខភាពល្អធម្មតាដូចក្មេងគេឯងដែរ ហើយកំពុងបញ្ចុកទឹកដោះគោជំនួសទឹកដោះម្ដាយ។ ពេលកើតភ្លាមទារិកានេះមានទម្ងន់ ៣,១ គីឡូក្រាម៕