
យោងតាមសាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះ បាននិយាយរៀបរាប់ ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គេបានឃើញរថយន្ត មួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ស្ករ បើកបរដោយយុវជនម្នាក់ស្រវឹងជោក និងមានឌុបស្រីម្នាក់ថែមទៀតផង។ ហើយរថយន្តកាមរីឆ្លាមនេះ បានបើកបរក្នុងទិសដៅពីត្បូងទៅជើំង ដោយល្បឿន លឿន និងមិនបានបន្ថយល្បឿន ពេលបើកមកដល់ផ្លូវកែងឡើយ។ លុះមកដល់ចំណុចកើតហេតុ ខាងលើស្រាប់តែមានរថយន្តមួយគ្រឿងទៀតជា រថយន្តតាក់ស៊ីម៉ែត្រ ដែលបើកបរក្នុងទិសដៅពី កើតទៅលិច នោះក៏ត្រូវរថយន្តកាមរីឆ្លាមបុក ចំពាក់កណ្តាល រថយន្តតាក់ស៊ីម៉ែត្រ ដែលបណ្តាលឲ្យរថយន្តតាក់ស៊ី ខ្ទាតពីចំណុច កើតហេតុជាង ១០ម៉ែត្រ ជ្រុលទៅបោកផ្ទុប និងជញ្ជាំងលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ដែលនៅជិតនោះ និងបណ្តាលឲ្យបុរសម្នាក់ ជាម្ចាស់រថយន្តតាកស៊ីម៉ែត្រ រងរបួសបាក់ជើងម្ខាង។ ចំណែករថយន្តបង្កហេតុ ម៉ាកកាម៉ារីឆ្លាម ត្រូវរងការខូចខាតក្បាល ខាងមុខទាំងស្រុង។
បន្ទាប់ពីកើតហេតុអាជ្ញាធរ មូលដ្ឋាន និងមន្ត្រីនគរបាលចរាចរណ៍ ខណ្ឌចំការមន បានចុះមកដល់កន្លែងកើតហេតុ សហការ ជាមួយប៉ូលិសក្រុង ធ្វើការវាស់វែងរួចស្ទូច យករថយន្តទាំងពីរ គ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ រង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកបុរសរងគ្រោះត្រូវ បានគេបញ្ជូនទៅ ព្យាបាលរបួសនៅមន្ទីរពេទ្យ៕




