
សេចក្តីរាយការណ៍ ពីសមត្ថកិច្ចបានឲ្យដឹងថា កុដិព្រះសង្ឃលេខ១៥-១៧ ត្រូវបានអគ្គីភ័យ ឆាបឆេះដោយមិនទាន់ដឹងមូលហេតុពិតប្រាកដ ប៉ុន្តែសាក្សីខ្លះបាននិយាយថា ប្រហែលមកពីដូនជីអុចធូប សែនថ្ងៃសីល រីឯប្រភពខ្លះទៀតនិយាយថា ប្រហែលមកពីព្រះសង្ឃឆាន់បារី ហើយបោះចោលកន្ទុយបារី។
សមត្ថកិច្ចបន្តថា រថយន្តពន្លត់អគី្គភ័យរបស់រាជធានី ភ្នំពេញចំនួន២គ្រឿងត្រូវបាន ទៅជួយអន្តរាគម។ នេះជាករណីអគ្គីភ័យ លើកទី៤៩ហើយ ក្នុងឆ្នាំ២០១២នេះ៕(dapnews)






