Sunday, July 1, 2012

ឈិត សុជាតា លេង​ស្ទិល​​ការិយាល័យ

ដើម្បី​ឲ្យ​ប្លែក​ភ្នែក​នា​ចុង​សប្ដាហ៍​នេះ PonnakaKalibStyle សូម ​បង្ហាញ​មិត្ត​អ្នក​អាន​ពី​សកម្មភាពការងារ​ការិយាល័យ​របស់​កញ្ញា ឈិត សុជាតា បន្តិច​សិន!  កន្លង​ទៅ មាន​ការ​រិះ​គន់​ចំពោះ​ការ​ស្លៀក​ពាក់​របស់​ចៅហ្វាយ​ស្រី នៅ​កន្លែង​ការងារ។ កញ្ញា ឈិត សុជាតា បាន​ស្ម័គ្រ​ចិត្ត​ចូល​មក​សម្ដែង​តួ​ជា​ចៅហ្វាយ​ស្រី​ដែល​តែង​តែ​គ្រង​ សំលៀកបំពាក់​បែប​សិចស៊ី។ ចំពោះ​អ្នក​វិញ បើ​ចៅហ្វាយ​ស្រី​ស្លៀក​ពាក់​បែប​នេះ គិត​យ៉ាង​ម៉េច​ដែរ?

អេ! ពួក​​យើង! នាំ​គ្នា​ធ្វើ​​ការ CEO មក​ដល់​ហើយ!
(បុគ្គលិក) បង! ​មើល​CEO​ ហ្ន៎! សិច​ស៊ី​ដូច​​តារា​!
(បុគ្គលិក) អូន​ឯង​មើល!!!  ឃើញ​ CEO ​សិច​ស៊ី​​ចឹង សង្ស័យ​តែ​​​ វណ្ណរ៉ុង អស់​អារម្មណ៍​ធ្វើ​ការ​ហើយ​មើល​ទៅ!… សម្លឹង​គ្មាន​ដាក់​ភ្នែក​អី​បន្តិច!!  (បុគ្គលិក​ម្នាក់​ទៀត) បង​ឯង​កុំ​ឆ្ងល់​អី! អម្បាញ់​​មិញ​​ CEO យើង​ទើប​តែ​ស្លៀក​​រ៉ូប​ពណ៌​បៃតង​សោះ  តែ​ឥឡូវ​​មិន​ដល់ ៣ ម៉ោង​ផង ប្តូរ​មក​ស្លៀក​រ៉ូប​សិចស៊ី​ពណ៌​ខ្មៅ​នេះ​វិញ! ប្រហែល​ជា​គាត់​ចង់​​…
(CEO គិត​ក្នុង​ចិត្ត​)  អេ!! វណ្ណ​រ៉ុង​ គេ​មើល​អី​ហ្នឹង!! !… ហើយ​ចុះ​បុគ្គលិក​ស្រី​ៗទាំង​នោះ​គេ​ខ្សឹប​ខ្សៀវ​គ្នា​រឿង​អី​ដែរ​? ទំនង​ដូច​ជា​និយាយ​​​ពី​ខ្ញុំ! តិច​​ពួក​គេ​​និយាយ​ដើម​ខ្ញុំ​ទៅ? ខ្ញុំ​ស្លៀក​ពាក់​សិច​ស៊ី​ពេក​ទេ​ដឹង?
ប៉ុន្តែ​​! មិន​អី​ទេ! ពូកែ​​និយាយ​ដើម​ផង​​!  ស្អែក​នេះ​​​​​ខ្ញុំ​​នឹង​ស្លៀក​ពាក់​ឲ្យ​​សមរម្យ​​​​ម្តង ចាំ​​មើល​មើល៍​! ​ពួក​គេ​​មាន​ពេល​​និយាយ​ដើម​ខ្ញុំ​ទៀត​អត់? …
(ស្អែក​ឡើង) វណ្ណរ៉ុង ព្យួរ​ខិត​លើ​បន្តិច!!!
(បុគ្គលិក) CEO សូម​ជួយ​​ចុះ​ហត្ថលេខា​លើ​ឯក​សារ​នេះ!   ហើយ នៅ​ម៉ោង​២ រសៀល​​​​នេះ CEO ត្រូវ​ជួប​ពិភាក្សា​​ជាមួយ​​អ្នក​ជំនួញ​មក​ពី​ក្រុម​ហ៊ុន​ដែល​ជា​ដៃ​គូ​របស់ ​ក្រុម​ហ៊ុន​យើង!  (CEO) ចាស៎ ទុក​ទីនេះ​ចុះ  ខ្ញុំ​ដឹង​​ហើយ!
កញ្ញា ឈិត សុជាតា ដឹង​ខ្លួន​ថា ធ្វើ​ជា​​នាយក​​ម្នាក់​មិន​មែន​ស្លៀក​ពាក់​តាម​តែ​ចិត្ត​ចង់​នោះ​ទេ ​ត្រូវ​​យល់​ពី​តម្លៃ​ និង តួនាទី​របស់​ខ្លួន។ ដូច្នេះ ខាង​ក្រោម​នេះ​គឺ​ជា​ស្ទិល​​សំលៀក​បំពាក់​បែប​ការិយាល័យ​របស់​​កញ្ញា

Comments system

Disqus Shortname