ប៉ៃលិនៈ
ដំណាំពោតនៅខេត្តប៉ៃលិនកំពុងទទួលរងការខូចខាតជិតពាក់កណ្តាលដោយ
សារតែភាពរាំង ស្ងូត នៅពាក់កណ្តាលរដូវ។
នេះបើយោងតាមមន្ត្រីកសិកម្មខេត្ត។
លោក ផាន់ ពេជ្រ ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិនបានឲ្យដឹងថា ផ្ទៃដីដាំដុះពោតនៅប៉ៃលិនមានជាង១ម៉ឺនហិកតានៅក្នុងរដូវ ទី១។ ការដាំពោតនៅខេត្តប៉ៃលិនកសិករដាំបានពីរដងក្នុងមួយឆ្នាំ ដែលវគ្តទី១ចាប់ផ្តើមពីខែមករា និងកុម្ភៈ។ លោក ផាន់ ពេជ្រ បន្តថា ក្នុងទំហំដីជាង១ម៉ឺនហិកតា ការខូចខាតអស់ប្រមាណ៤០ភាគរយ ហើយកន្លែងខ្លះដែលមិនខូចខាតក៏ទទួលបានផលតិចតួចដែរ។
លោកបន្តថា៖ «ភ្លៀងចាប់ផ្តើមធ្លាក់នៅក្នុងខែមករា ធ្វើឲ្យកសិករខំដំានៅដើមរដូវ តែក្រោយមកភ្លៀងខ្សត់ធ្វើឲ្យទិន្នផលពោតបានធ្លាក់ចុះដោយសារ គ្មានផ្លែ»។
ទោះបីយ៉ាងនេះក្តី លោកបានកត់សម្គាល់ថា តម្លៃពោតបានឡើងថ្លៃពីជាង៤០០រៀល ដល់៥០០រៀលក្នុង១គីឡូក្រាមសម្រាប់ពោតស្នួល។
កាលពីដើមខែឧសភាក្នុងពិធីច្រត់ព្រះនង័្គល គោឧសភរាជបានបរិភោគពោតនឹងសណ្តែកច្រើន ធ្វើឲ្យមានការព្យាករថាទិន្នផលពោតសម្រាប់រដូវថ្មីនេះនឹងទទួល បានផលល្អ។
លោក ជា គា ឈ្មួញទិញពោតដ៏ធំនៅខេត្តប៉ៃលិន បាននិយាយថា តាមការសង្កេតរបស់លោក ពោតនៅក្នុងខេត្តប៉ៃលិនទាំងមូលអាចខូចខាត ប្រហែលជា ៧០ ទៅ ៨០ ភាគរយ ព្រោះគ្មានភ្លៀងទាល់តែសោះពេលពោតកំពុងចេញផ្កា។ លោកបន្តថា៖ «តម្លៃអាចនឹងឡើងថ្លៃ តែយើងមិនទាន់ដឹងច្បាស់ទេ ព្រោះកសិករនៅដាំបន្តមួយរដូវទៀត»។
កសិកររូបនេះបានបន្តទៀតថា នៅវគ្គទីមួយនេះ ពួកគាត់ខូចខាតស្ទើរតែទាំងស្រុង ហើយអ្នកខ្លះបានភ្ជួរចោលទាំងអស់ដោយសារតែគ្មានផល។ លោកបន្តទៀតថា នៅពេលកសិផលនៅក្នុងស្រុកខ្វះខាត តម្លៃនឹងកើនឡើងព្រោះខ្វះខាតនៅតាមទីផ្សារ។ តម្លៃពោតពេលនេះថ្លៃ១ ២០០រៀលក្នុងមួយគីឡូក្រាម។ នេះបើតាមលោក ជា គា។
អ្នក ស្រី យ៉ង់ សុផល កសិករដំាពោតនៅខេត្តប៉ៃលិន បាននិយាយថា អ្នកស្រីបានភ្ជួរចោលនូវផ្ទៃដីដាំពោតប្រហែលប្រាំហិកតាតាំងពី ដាំបានប្រហែល១ខែ ដោយសារវាដុះមិនបានល្អ ព្រោះខ្សត់ភ្លៀងហើយអ្នកស្រីបានបង្វែរទៅដាំដំឡូងមីវិញ។
កសិកររូបនេះបានចំណាយទុនដាំពោតអស់ប្រមាណពី៣០០ទៅ៤០០ដុល្លារក្នុងមួយហិកតា។
លោក មាស លឿន កសិករនៅភូមិប៉ាងរលឹម ឃុំអូរតាវ៉ៅ ស្រុកប៉ៃលិន បានឲ្យដឹងថា ការដាំនៅវគ្គទីពីរនឹងទទួលបានផលល្អ។
លោកបន្តថា៖ «ខ្ញុំជឿថា នៅវគ្គទីពីរនេះវានឹងមិនខូចខាតទេ។ វាមិនដែលគ្មានភ្លៀងក្នុងរដូវវស្សានោះទេ»។ លោកនៅតែមានជំនឿថា ឆ្នាំនេះនឹងបានផលល្អ៕