
ស្ថានភាពបែបនេះ គឺធ្វើឡើងដើម្បី ផ្តល់ឱកាសល្អសម្រាប់ក្រុមហ៊ុន ផ្តល់សេវាកម្មកម្មវិធី
អ៊ីនធឺណិតនៅចិន អាចពង្រីកសេវាកម្ម របស់ខ្លួនបានថែមទៀត។ Baidu ដែលបណ្តាញផ្តល់ សេវាកម្មអ៊ីនធឺណិតយក្សរបស់ Google ប្រចាំប្រទេសចិន បានតម្លើងសេវាកម្មរបស់ខ្លួន កាន់តែធំថែមទៀតកាលពីខែមុន។ ជាក់ស្តែងក្រុមហ៊ុន Baidu បានពង្រីកសេវាកម្ម របស់ខ្លួនយ៉ាងខ្លាំង ដើម្បីប្រកួតប្រជែង កម្មវិធីអ៊ីនធឺណិតនានា។
យើងឃើញថា Google Drive ដែលកំពុងជំនួសកម្មវិធី Google Docs កំពុងតែផ្តល់ជូន ឲ្យអ្នកប្រើប្រាស់អាចរក្សា ទិន្និន័យឯកសារបានទំហំ 5GB ដែលវាមាន ចំនួនតូចជាង Skydrive របស់ក្រុមហ៊ុន Microsoft ប៉ុន្តែច្រើនជាង Dropbox។ ចំណែក Baidu ផ្តល់ជូនដល់ទៅ 25GB សម្រាប់អ្នកប្រើប្រាស់វា។ សេវាកម្មកម្មវិធី ទាំងនេះ ត្រូវបានគេកំណត់ ឲ្យអញ្ជើញអ្នកប្រើប្រាស់ សេវាកម្មនីមួយៗ ត្រឹមតែ ៥០០០នាក់ប៉ុណ្ណោះ ហើយអ្នកប្រើប្រាស់ អ៊ីនធឺណិតនៅចិន មានរហូតដល់ ៥០០លាននាក់ ដូចនេះ វាមិនចាំបាច់ដកកម្មវិធី Google Drive ចេញនោះទេ កាលធ្វើបែបនោះដូចមិនត្រឹមត្រូវឡើយ។

