
អ្នកបើកបររថយន្ដ ដឹកអេតចាយបាន និយាយថា មុនពេលកើតហេតុ ខ្លួនបានបើក រថយន្ដដឹកអេតចាយដោយដាក់រាងខ្ពស់បន្ដិចតាមបណ្ដោយផ្លូវលេខ៣៧១ពីកើតទៅ លិច ។ លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ដ បើកធ្លាក់ជង្ហុកបន្ដិច ស្រាប់ តែយោគក្រដាស ដែលដាក់ខ្ពស់ធ្វើឱ្យរថយន្ដ ក្រឡាប់តែម្ដង ។
ប្រជាពលរដ្ឋនិយាយថា នេះសំណាង ហើយ ដែលមិនមានគ្រោះថ្នាក់ដល់អ្នក ធ្វើដំណើរតាមផ្លូវនោះ ។




