Saturday, April 21, 2012

មេខ្យល់នាំពលករ​ ឆ្លងដែនខុសច្បាប់ ត្រូវអស់លក្ខណ៍ ពេលសមត្ថកិច្ច ខេត្តកណ្តាល ឃាត់ខ្លួន

កណ្តាល ៖ មេខ្យល់ពីរនាក់ប្តីប្រពន្ធ ដែលតែងតែធ្វើសកម្មភាព លួងលោម និងអូសទាញប្រជាពលរដ្ឋ ឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងនគរបាល ស្រុកអង្គស្នួល ខេត្តកណ្តាល ឃាត់ខ្លួនកាលពីវេលាម៉ោង ៦និង១០នាទី ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១២ ស្ថិតនៅភូមិត្រពាំងកំភ្លាញ ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល
ខណៈដែលឈ្មួញកណ្តាលទាំងពីរនេះ កំពុងធ្វើសកម្មភាពលួងលោមប្រជាពលរដ្ឋចំនួន១០នាក់។
អធិការនគរបាល ស្រុកស្អាង លោក មាន សំណាង បានឲ្យដឹងថា បុរសជាប្តីឈ្មោះ ប៉ុក ចាន់ អាយុ ៤៣ឆ្នាំ មុខរបរធ្វើសំណង់ និងប្រពន្ធឈ្មោះ ជុំ សុភី ហៅ ហ៊ីង អាយុ៣៥ឆ្នាំ មុខរបរធ្វើសំណង់ដូចគ្នា ស្នាក់នៅក្រុងប៉ោយប៉ែត និងមានស្រុកកំណើតនៅភូមិ-ឃុំកើតហេតុខាងលើ ។
លោក មាន សំណាង បានបន្តថា កាលពីថ្ងៃទី១២ ខែមេសា ជនសង្ស័យទាំងពីរបានមកលេងស្រុកកំណើត ហើយនៅព្រឹកថ្ងៃទី២១ ខែមេសា នេះ ពួកគេទាំងពីរ បានជួលរថយន្តឈ្មួលដឹកប្រជាពលរដ្ឋទាំង ១០នាក់ ទៅកាន់ផ្សារព្រែកព្នៅ ប្រុងឡើងរថយន្តឈ្មួលបន្ត ក៏ត្រូវសមត្ថកិច្ចក្តាប់សភាពការណ៍បាន ក៏ធ្វើការឃាត់ខ្លួន តែម្តងទៅ ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅកន្លែងសមត្ថកិច្ច ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅតុលាការ ៕
www.dap-news.com
មេខ្យល់
www.dap-news.com
អ្នកបើករថយន្ត
www.dap-news.com
ពលករ

Comments system

Disqus Shortname