ភ្នំពេញ៖ស្រ្តីអាជីវករ លក់ផ្លែឈើ
នៅផ្សារនាគមាស ពិតជាក្លាហាន បានដេញចាប់ចោរ ឆក់កាបូបលុយពីរនាក់
ប្រគល់ឲ្យសមត្ថកិច្ច ទាំងកណ្តាលយប់ ដើម្បីផ្តន្ទា ទោស ទៅតាមច្បាប់។

អ្នកស្រី លី អេង អាយុ ៦០ឆ្នាំ ស្នាក់នៅ ផ្ទះលេខ ៥៥ E0 ផ្លូវលេខ ៤៥ ភូមិ ៤ សង្កាត់ទួលទំពូង ១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យ បានលោតមកឆក់ កាបូបលុយរបស់គាត់ ដែលដាក់លើតុ
បន្ទាប់មកពួកវាបានលោតឡើងជិះម៉ូតូវិញបម្រុងរត់ តែត្រូវរូបគាត់ និង លក់ផ្លែឈើនៅក្បែរគ្នានោះ ដេញតាមទាន់ទាញម៉ូតូផ្តួល ហើយឃាត់ខ្លួនសង្ស័យទាំងពីរប្រគល់ឲ្យសមត្ថកិច្ច តែម្តង ។
អ្នកស្រី លី អេង បានឲ្យដឹងផងដែរថា នៅក្នុងកាបូបរបស់គាត់ មានលុយខ្មែរចំនួន ៩០.០០០រៀល និងអត្ដ សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថត ចម្លង ១សន្លឹក ។
សមត្ថកិច្ចបានឲ្យថា ជនសង្ស័យដែលឃាត់ខ្លួនបាននេះ ទី១. ឈ្មោះ ចាំង យ៉ាងដាំ ភេទប្រុស អាយុ ៣០ឆ្នាំ ជន ជាតិវៀតណាម ស្នាក់នៅផ្ទះ ជួល សង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំ ពេញ មុខរបរ រត់ម៉ូតូឌុប។ ទី២. ឈ្មោះ ឡេ យំាងបា អាយុ ៤១ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅសង្កាត់បឹងកេងកង រាជធានី ភ្នំពេញ មុខរបរលក់នំប៉័ង ។
ជនសង្ស័យទាំង ២នាក់ ដែលឃាត់ខ្លួនបានខាងលើនេះ ក្រោយពេលសួរនាំ ត្រូវបានសមត្ថកិច្ចកសាងសំណុំ រឿងបញ្ជូនទៅតុលាការ៕(dap)