
ដែលកំពុងតែនិយាយឈ្លោះទាស់ទែងគ្នានៅតំបន់ Longgang ទីក្រុង Shenzhen ប្រទេសចិនកាលពី
ដើមសប្ដាហ៍មកនេះ។
ហេតុការណ៍នេះបានកើតឡើងនាម៉ោងប្រមាណ ១០ ព្រឹកនៅពេលដែលប៉ូលីសង្កាត់ Chengguan
បានដើរល្បាតជាពួកនៅតាមផ្លូវ Shenhui ក្បែរផ្លូវចូលស្ថានីយរថភ្លើងក្រោមដី។ ពួកប៉ូលីសបានដើរ
ទៅបា្រប់ប្ដីប្រពន្ធ Lai អោយរើកន្លែងលក់បាយប្រអប់របស់គេចេញពីចិញ្ចឹមផ្លូវ តែដោយសារតែមាន
ការមិនយល់ព្រមពេលនោះប៉ូលីសបានប្រើធម៌ក្ដៅក្នុងការរើរបស់របររបស់ប្ដីប្រពន្ធ Lai ដែលនាំ
អោយមានជម្លោះ។ ស្រាប់តែពេលនោះ Lai ជាប្ដីបានរុញប៉ូលីសចេញហើយបង្កបានជាការវាយតប់
គ្នាមួយហើយដោយមានការប្រវាយប្រតប់គ្នា Lai បានយកញញួរមួយពីតង់លក់បាយរបស់គាត់មក
ជាអាវុធ។ ក្រោយពីបានអាវុធ Lai បានបើកការវាយប្រហារលើប៉ូលីសដោយក្នុងនោះមានម្នាក់បាន
ត្រូវមួយញញួរចំក្បាលហើយសន្លប់ឈឹងតែម្ដង ហើយក្រោយមកអ្នកលក់បាយរូបនេះក៏ត្រូវបានក្រុម
ប៉ូលីសចាប់ខ្លួន។
