
កងទ័ពជើងទឹកកម្ពុជានាពេលបច្ចុប្បន្ន កំពុងរីកចំរើនបោះជំនាន់ទៅមុន ទាំងក្នុងវិស័យការពារ
ដែនសមុទ្រ៤៤០ គីឡូម៉ែត្រ នៃប្រទេស និងការបណ្តុះបណ្តាលធនធានមនុស្ស ទាំងនៅក្នុងស្រុក និងការបញ្ជូនទៅបណ្តុះបណ្តាលនៅក្រៅប្រទេស ។ បច្ចុប្បន្ន កងនាវីជើងទឹកកម្ពុជាបានពង្រាយ គ្រប់បណ្តាកោះរបស់ កម្ពុជា ដែលកន្លងមក ដែនសមុទ្រ កម្ពុជា ស្ថិតនៅក្នុងសុខសន្តិភាព។
ក្រៅពីនេះ គ្រប់បណ្តាកោះដែលកងទាហានជើងទឹក បានបោះទីតាំងឈរជើង សុទ្ទតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពី មេបញ្ជាការ អគ្គបញ្ជាការ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល ព្រមទាំងប្រជាជនកម្ពុជាទាំងមូល។
ប្រទេសកម្ពុជាគ្រោងនឹងចាប់ផ្តើមបូមប្រេង ពីបណ្តាប្លុកដែលមានប្រេង ហើយកងទ័ពជើងទឹកនឹងដើរតួនាទីសំខាន់ខ្ពស់ថែមទៀត សម្រាប់ ការពារសន្តិសុខ នៅតំបន់ទាំងនោះ។
ដោយឡែកនាពេលបច្ចុប្បន្ន ទាំងកងទ័ពនិងគ្រួសារកងទ័ព ដែលកំពុងឈរជើង នៅតាមបណ្តាកោះ បាននឹងកំពុងបង្ករបង្កើនផលដាំដំណាំផ្សេងៗ ផ្គត់ផ្គង់ អង្គភាព ដោយមិនមានការខ្វក់ខាត់ទៀតទេ។(dapnews)











