
លោក វ៉ាត់ ឡាំផេង នាយកគ្រប់គ្រងសាខាថៃក្រុមហ៊ុនSamsung អេឡិចត្រូនិកប្រចាំកម្ពុជាបានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានជោគជ័យទាំងជាតិ និងអន្តរជាតិនាពេលកន្លងមកទើបជម្រុញឲ្យកម្មវិធីកើតមានជា បន្តបន្ទាប់និងកាន់តែធំជាងមុន។ លោកក៏បានចង្អុលបង្ហាញពីវត្ថុបំណងសំខាន់ៗដែលរុញច្រានឲ្យ Samsung International Galaxy Studio លេចចេញជារូបរាងឡើង។
ហេតុផលទាំងនោះមានដូចជា ដាក់បង្ហាញនូវបច្ចេកវិទ្យាថ្មីៗដែលSamsung សម្រេចបាន អនុញ្ញាតឲ្យអតិថិជនទទួលបានបទពិសោធន៍ដោយផ្ទាល់តាមរយៈការសាកល្បង ដោយផ្ទាល់លើផលិតផលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខរបស់ Samsung ដោយសេរី ក៏ដូចជាឱកាសទទួលបានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់និងលក់ក្នុង តម្លៃពិសេស។
កម្មវិធីSamsung International Galaxy Studio ត្រូវបានរៀបចំឡើងរៀងរាល់ថ្ងៃចុងសប្ដាហ៍ (សុក្រ-សៅរ៍ និងអាទិត្យ) ដោយ ប្រារព្ធឡើងឆ្លាស់គ្នានៅផ្សារទំនើបសូរិយា និងសុវណ្ណាចាប់ពីសប្ដាហ៍នេះតទៅ។ ក្នុងឱកាសនេះ អតិថិជនអាចសាកល្បងផលិតផលទំនើបៗរបស់Samsung ដោយផ្ទាល់ និងសេរីដូចជា៖, Galaxy Note II, Galaxy Note 10.1, Galaxy Grand, Galaxy Tab 2 7.0, Galaxy Camera និងស៊េរីទំនើបៗជាច្រើនទៀត។ សាកល្បងដោយផ្ទាល់ លេងGame កម្សាន្តទទួលបានរង្វាន់ជាច្រើនត្រឡប់ទៅផ្ទះវិញម្យ៉ាងវិញទៀត មានការលក់ក្នុងតម្លៃពិសេស សូមអតិថិជនទាំងអស់កុំឲ្យខកខាននៅក្នុងកម្មវិធី Samsung International Galaxy Studio។
ក្នុងឱកាសនោះផងដែរក៏មានយុវជន ឈ្មោះ កាំង តុលា បុគ្គលិកធនាគាអេស៊ីលីដា បានបង្ហាញពីការចាប់អារម្មណ៏របស់ខ្លួនថាក្រុមហ៊ុនស៊ាំសុងតែងតែ យកចិត្តទុកដាក់ដល់អតិថិជនជានិច្ច ជាក់ស្តែងក្រុមហ៊ុនបានដាក់បង្ហាញបច្ចេកវិទ្យាទំនើបៗចុងក្រោយដល់ អតិថិជនសាកល្បងទទួលយកបទពិសោធន៍ និងស្វែងយល់ពីអត្ថប្រយោជន៍ពី Samsung Smartphone និមួយៗ ជាងនេះទៅទៀតយើងអាចកាន់ដោយផ្ទាល់ពីរូបរាងពិតដ៏ល្អឥតខ្ចោះ របស់ផលិតផលមុននឹងសម្រេចចិត្តទិញ នេះសរបញ្ជាក់ឲ្យឃើញថា Samsung មានយុទ្ឋសាស្ត្រខុសប្លែកពីក្រុមហ៊ុនដទៃ ព្រោះSamsung ក្រៅពីជាក្រុមហ៊ុនលំដាប់ថ្នាក់ឈានមុខគេខាងបច្ចេកវិទ្យាហើយនោះ ថែមទាំងផ្ដល់ឱកាសឲ្យអតិថិជន និងមហាជនទូទៅ បានឃើញ បានប៉ះពាល់ រូបរាងពិត ថែមទាំងបានប្រើសាកល្បង ដឹងពីសមត្ថភាព ថាផលិតផលនោះអស្ចារ្យប៉ុណ្ណា មិនដូចក្រុមហ៊ុនមួយចំនួនទេ បើទិញគឺ ទិញក្នុងប្រអប់ កុំថាឡើយបានកាន់ប្រើសាកល្បង សូម្បីតែរូបរាងហ្នឹង មិនដឹងយ៉ាងម៉េចផង បានត្រឹមឃើញរូបភាពពីអ៊ីនធឺណិត តែរូបពិតមិនដឹងយ៉ាងណា ៕(NKW)