
មានព័ត៌មានលេចឮពីសិស្ស និងគ្រូមួយចំនួនថា វិញ្ញាសាដែលពួកគេបានថតចម្លង និងទិញតៗគ្នានោះត្រូវគ្នានឹងវិញ្ញាសារ ដែលពួកគេប្រលងមែន។ ចំពោះសិស្សដែលមកថតចម្លង និងទិញវិញ្ញាសារទាំងនោះ មកពីវិទ្យាល័យអង្គរ វិទ្យាល័យ ១០ មករា ១៩៧៩ វិទ្យល័យសម្ដេចឪ វិទ្យាល័យពួក (ស្រុកពួក) វិទ្យាល័យបាគង (ស្រុកប្រាសាទបាគង) និងវិទ្យាល័យមួយចំនួនទៀតនៅសៀមរាប ផងដែរ។
លោកគ្រួម្នាក់ (សុំមិនបញ្ចេញឈ្មោះ) បានប្រាប់ អ្នកយកព័ត៌មានដើមអម្ពិល កាលពីព្រឹកថ្ងៃទី២៣នោះ ថា នៅមុខសាលាវិទ្យាល័យអង្គរ មានកន្លែងថតចម្លងមួយកន្លែងដែលមានឈ្មោះថា វណ្ណឌី មានសិស្សរាប់រយនាក់ បានមកជួបជុំគ្នាតាំងពីម៉ោង៤:០០ព្រឹកព្រលឹម រហូតដល់ម៉ោងជាង ៦:០០ព្រឹក ដើម្បីថតចម្លង និងទិញវិញ្ញា សារប្រលង។
សិស្សម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា “វិញ្ញាសារដែលពួកគេបានថតចម្លង និងទិញនោះ បើសំខាន់មានតម្លៃ ៥ដុល្លារ ហើយបើមិនសូវសំខាន់វិញ គឺមានតម្លៃ ពី ៥.០០០រៀល ទៅ ១០.០០០រៀល ទៅតាមមុខវិជ្ជា”។
លោក អ៊ុង សេរីឌី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប បានមានប្រសាសន៍ថា “ ធម្មតាសិស្ស ឬ អ្នកណាមួយបានរៀបចំ ប្រ៊ីយ៉ុងត្រៀម ហើយតាមមើលទៅវា មិនដូចទាំងស្រុងនោះទេ វាគ្រាន់តែមានទម្រង់ ប្រហាក់ប្រហែលនឹងឯង បើថាដូចទាំងស្រុងនោះមិនមានទេ ព្រោះលោកបានចុះទៅមើលដែរ។ ហើយប្រ៊ី យ៉ុងអីនោះ ខាងអនុរក្ស បានមានវិធានការចាប់ មានក្រុមអ្នកដើរចាប់ ដើរដកនិងឆែកផងដែរ”។
លោកបានបន្ដថា “ បាតុភាពរបៀបនេះ វាចេះតែមានហូរហែរអញ្ចឹង គ្រាន់តែយើងក៏បានទប់ស្កាក់ និងត្រួត ពិនិត្យជាប្រចាំផងដែរ បើថាឲ្យវាសុក្រឹត១០០%នោះ មិនបានទេ និយាយទៅ គឺមានអ្នកខ្លះបានត្រៀមទៅ វាត្រូវចំអញ្ចឹងដែរ គឺ យើងបានដកហូត នៅតាមបន្ទប់នីមួយៗផងដែរ។ តែយើងបានកែលម្អជាបណ្ដើរៗ និងប្រឹងប្រែងទាំងអស់គ្នា ក្នុងការគ្រប់គ្រង ឲ្យមានប្រសិទ្ធិភាពខ្ពស់សម្រាប់ការប្រលងនីមួយៗនោះ”៕(DAPNEWS)

