
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ និងសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុដែល នាំឲ្យមាន អគ្គិភ័យនេះ កើតឡើងអាចបណ្តាល មកពីក្រុមក្មេងជក់ថ្នាំញៀន ដែលប្រមូលផ្តុំគ្នានៅទីនោះដុត។
យ៉ាងណាក៏ដោយ ខណៈកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ជួយអន្តរាគមន៍នោះ គេបានឃើញមនុស្សឆ្កួតម្នាក់ នៅកន្លែងភ្លើងឆេះនោះ ដូច្នេះអាចមកពីមនុស្ស ឆ្គួតនេះដុតក៏ថាបានដែរ។
នេះជាសំណាងហើយដែល អគ្គិភ័យមិនបាន រីករាលដាល ដល់ស្ថានីយ៍ប្រេងឥន្ទនៈ តេឡានៅកន្លែងនោះ កុំអីច្បាស់ជាមានសភាពកាន់ តែធ្ងន់ធ្ងរឡើងៗ ជាក់ជាមិនខានឡើយ៕(DAPNEWS)






