
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា នារីជនជាតិជប៉ុនត្រូវបាន សមត្ថកិច្ចប្រាប់ថា ឈ្មោះ តាគី កាសាគី អាយុជាង ២០ឆ្នាំ រួមជាមួយអ្នកនាំភ្ញៀវ ទេសចរ ជនជាតិខ្មែរ ទៅលេងកន្លែងកំសាន្ដ ជិះរថភ្លើងកំសាន្ដ ស្រាប់តែជនរងគ្រោះពី លើរថភ្លើង បណ្ដាលឱ្យបាក់កស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯអ្នកនាំភ្ញៀវទេសចរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច ជំនាញ រួមទាំងមន្ដ្រីស្ថានទូតជប៉ុនចុះទៅ ធ្វើកោសល្យវិច្ចយ ទៅលើសពជនរងគ្រោះ ដើម្បីរកមូលហេតុពិតថា តើជាការធ្វេស ប្រហែសរបស់ជនរងគ្រោះ ឬមកពីបញ្ហា បច្ចេកទេសនៅកន្លែងកំសាន្ដខាងលើនេះ ដែលគេដឹងថា ម្ចាស់កន្លែងកំសាន្ដឈ្មោះ អ៊ុំ សុខា ៕(ប្រភពពី ដើមអម្ពិល)