
តាមប្រភពពីសមត្ថកិច្ចនគរបាល មូលដ្ឋានបានឱ្យដឹងថា ក្រុមជនដៃដល់ ដែលត្រូវឃាត់ខ្លួនមានគ្នា៥នាក់សុទ្ធតែ ជាជនជាតិវៀតណាម ក្នុងនោះមានឈ្មោះ ទិន, យ៉ុង, ទ្រី, គីម និងឈ្មោះវឹង ពួកគេ មានអាយុជាង២០ឆ្នាំឡើងទៅ និងមាន ទីលំនៅម្ដុំសង្កាត់បឹងត្របែក ខណ្ឌចំការ មន ត្រូវដកហូតបានរថយន្ដមួយគ្រឿង ម៉ាក Tacoma ១បាំងកន្លះ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2M-4579 ។ ចំណែកជនរងគ្រោះឈ្មោះភូមិ ស្រស់ ភេទប្រុស អាយុ៣៣ឆ្នាំ បានរងរបួស ដោយសារក្រុមជនដៃដល់វាយនឹងដៃនិងកៅអី ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែង កើត ហេតុបានឱ្យដឹងថា នៅមុនពេលកើត ហេតុគេឃើញក្រុមជនជាតិវៀតណាម មួយក្រុមក្នុងនោះមានក្មេងប្រុសអាយុ៧ ឆ្នាំម្នាក់ជាកូនរបស់ជនដៃដល់ឈ្មោះទិន បាននាំគ្នាជិះរថយន្ដ១គ្រឿងម៉ាកTacoma ១បាំងកន្លះមកផឹកស៊ីច្រៀងខារ៉ាអូខេនៅ ហាងកើតហេតុ ។ ខណៈកំពុងផឹកស៊ីនោះ កូនប្រុសរបស់គេមានសភាពងងុយដេកក៏ឱ្យកូនប្រុសរបស់គេដេកនៅលើប៉ៅ អ៊ី របស់សន្ដិសុខយាមហាង ពេលនោះ សន្ដិសុខបានដាស់ដើម្បីឱ្យកូនក្មេងនោះងើប ក៏ស្រាប់តែកូនក្មេងរូបនោះបានយំ រៀបរាប់ប្រាប់ប៉ារបស់គេ ។ ភ្លាមនោះ លោកប៉ា ដែលជាជនដៃដល់មិនទាន់បាន សួរនាំអ្វីផង ស្រាប់តែរករឿងឈ្លោះប្រកែក ព្រមទាំងព្រួតគ្នាវាយមកលើ សន្ដិសុខរូបនោះបណ្ដាលឱ្យមានភាព រញ៉េរញ៉ៃផ្អើលដល់ភ្ញៀវជាច្រើនទៀតនាំ គ្នាចោមរោមមើលហេតុការណ៍។ បន្ទាប់ មកក្រុមជនបង្កទាំងនោះបាននាំគ្នាបោក តុកៅអីរួចលើកយកដាក់ឡានរបស់គេ ហើយនាំគ្នាបើករត់ តែភ្លាមនោះសមត្ថកិច្ច មូលដ្ឋានក៏បានដេញតាមប៉ផាប់ចាប់ ពភីងផ្អើលពេញក្រុងដោយបើករត់ចុះ ឡើងរហូតដល់ម្ដុំខាងលិចបរិវេណវិមាន ឯករាជ្យទើបចាប់បាននៅទីនោះបង្កជា បញ្ហាផ្អើលនៅទីនោះផងដែរ ។
ពាក់ព័ន្ធក្នុងហេតុការណ៍ទំនាស់ វាយ តប់បង្ករបួសស្នាមនេះដែរ សមត្ថកិច្ច មូលដ្ឋានប៉ុស្ដិ៍ផ្សារកណ្ដាលទី១ បានឃាត់ ខ្លួនក្រុមជនដៃដល់ទាំង៥នាក់នោះដើម្បី ចាត់វិធានការតាមនីតិវិធី ៕(NKW)