តាកែវ:
បុរសជាប្តីម្នាក់
ត្រូវប្រពន្ធដាច់ចិត្តទៅប្តឹងប៉ូលិសឲ្យចាប់យកទៅចាត់ការតាមច្បាប់
កាលពីថ្ងៃទី២៩ មិថុនា ២០១២ វេលាម៉ោង ១០ និង ៣០នាទី
ដោយសារតែបានប្រើអំពើហិង្សាទៅលើប្រពន្ធកូនជាច្រើនលើកច្រើនសា។
បុរសនោះត្រូវបានប៉ូលិសចាប់ដាក់ខ្នោះ កសាងសំណុំរឿងបញ្ជូនទៅតុលាការ
នៅថ្ងៃទី៣០ មិថុនា ២០១២នេះ។
លោក អ៊ួន សុខុម អធិការរងស្រុកត្រាំកក់ បានឲ្យដឹងថា បុរសដែលប្រើអំពើហិង្សាក្នុងគ្រួសារ ឈ្មោះ ងួន បុត្រ អាយុ ៤២ឆ្នាំ និងស្ត្រីជាប្រពន្ធ ឈ្មោះ ឡាច ខន អាយុ ៣៧ឆ្នាំ។ ពួកគេស្នាក់នៅភូមិតាសោម ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។
ស្ត្រីជាប្រពន្ធបាននិយាយរៀបរាប់ប្រាប់ប៉ូលិសថា ប្តីរបស់គាត់ផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ ហើយពេលស្រវឹងតែងតែមករករឿងវាយតប់ប្រពន្ធកូនជាប្រចាំ។
ស្ត្រីរូបនោះបន្តថា មុនពេលកើតហេតុ រូបគាត់បានទៅកាប់ឆ្ការព្រៃនៅដំបូកខាងលិចផ្ទះ ពេលត្រឡប់មកផ្ទះវិញ ងាកមើលទៅមាន់បាត់អស់មួយ រូបគាត់ក៏សួរទៅប្តីថា អ្នកយកមាន់ទៅណាបាត់មួយ ភ្លាមនោះប្តីបានឆ្លើយតបវិញថា "អញជាអ្នកយកទៅដូរស្រាផឹក ទើសក្បាលអីមីអ្ងែង" ឮដូច្នេះរូបគាត់ខឹងខ្លាំងណាស់ ក៏ស្ទុះទៅវាយជើងប្តីមួយដៃ ប្តីគាត់ក៏យកដំបងជ្រុងប៉ុនកដៃប្រវែងប្រហែលកន្លះម៉ែត្រ មកវាយគាត់ចំក្បាលពីខាងក្រោយ បណ្តាលឲ្យបែកហូរឈាម។ ពេលនោះរូបគាត់រឹតតែខឹងខ្លាំង ហើយទ្រាំពុំបានក៏ទៅប្តឹងប៉ូលិសឲ្យចាប់យកប្តីទៅចាត់ការតាមច្បាប់ ទៅ។
បុរសជាប្តីបាននិយាយប្រាប់ប៉ូលិសថា រូបគេអត់បានវាយប្រពន្ធឲ្យបែកក្បាលហូរឈាមទេ គឺនាងជាប្រពន្ធអង្គុយបោកក្បាលជាមួយជើងតាងផ្ទះ បែកហូរឈាមខ្លួនឯងទេ។ ប៉ុន្តែកូនប្រុសឈ្មោះ ប៊ុយ រុន អាយុ ១០ឆ្នាំ បាននិយាយប្រាប់ប៉ូលិសថា ពេលត្រឡប់មកពីសាលារៀនវិញ រូបគេបានឃើញឪពុកយកដំបងវាយក្បាលម៉ែបែកចេញឈាម ដោយផ្ទាល់ភ្នែក៕