ខាងក្រោមនេះគឺជាអត្ថបទដែល 1know បានធ្វើការដកស្រង់ចេញពី កម្មវីធីរបស់ Sabay Write ដែរម្ចាស់របស់អត្ថបទមួយរូបនេះបានសរសេររាយរាប់ពីជីវិតរបស់អ្នកម្តាយជាទីស្រលាញ់របស់គាត់ បើចង់ដឹងពីជីវប្រវត្តយ៉ាងណានោះ ចឹងសូមអានអត្ថបទទាំងអស់គ្នាដូចខាងក្រោម៖
ជាបឋមនាងខ្ញុំសូមថ្លែងអំណរគុណដល់សប្បាយដែលបានបង្កើត កម្មវិធីនេះឡើងអោយនាងខ្ញុំបានលើកពីប្រវត្តិពិតរបស់ម្តាយខ្ញុំ បង្ហាញជូនដល់មិត្តទាំងអស់គ្នា។
ម្តាយរបសខ្ញុំជាកូនពៅក្នុងចំនោមបងប្អូនប្រាំបីនាក់តែគាត់ មិនមានសំណាងដូចអ្នកដទៃដែល គេថាកូនពៅទ្រព្យមូលនោះទេព្រោះឳពុកម្តាយរបស់គាត់បានស្លាប់ចោល គាត់តាំងតែពីគាត់អាយុបីឆ្នាំ។ដូច្នេះហើយគាត់ត្រូវរស់នៅជា មួយបងៗរបស់គាត់គឺមានន័យថានៅពេលដែលបងមូយណាត្រូវការប្រើអោយ គាត់ទៅនៅជាមួយបងនោះតែបើគ្មានការប្រើអ្វីបងៗរបស់គាត់រុញ ដាក់គ្នា។បាយមួយចានៗដែលម្តាយរបស់ខ្ញុំហូមមិនមែនស្រួលនឹងទទួល បាននោះទេគឺគាត់ត្រូវបើកំលាំងរបស់គាត់គ្រប់ពេលា។
តាំងពីតូចរហូតដល់ធំម្តាយរបស់ខ្ញុំមិនបានចូលសាលារៀននោះទេ គាត់មិនចេះអក្សរសូម្បីតែមួយតួព្រោះបងៗរបស់គាត់មិនអនុញ្ញាតិ អោយចូលរៀនទេដោយយកលេសថាកូនស្រីរៀនចេះសរសេរសំបុត្រអោយសង្សារ គាត់ត្រូវជួយធ្វើការងារផ្ទះគ្រប់បែបយ៉ាងមើលថែរក្សាក្មួយៗបោស សំលៀកបំពាក់ទាំងបងបង្កើតបងថ្លៃនិងក្មូយៗរែកទឹកបន្ថែមពីនេះទៀត គាត់ត្រូវជួយរកស៊ីបងៗរបស់គាត់ដូចជាលក់បបរលាងចានបបររត់តុ លក់បន្លែនិងការងារគ្រប់បែបយ៉ាង។
នៅពេលដែលម្តាយរបស់ខ្ញុំមានវ័យជំទង់ប្រហែលអាយុដប់ប្រាំ ដប់ប្រាំមួយឆ្នាំបងស្រីរបស់គាត់បានបញ្ជូនម្តាយខ្ញុំទៅធ្វើការនៅ រោងចក្រដោយដាក់បង្គ្រប់អាយុដប់ប្រាំបី។ទោះបីគាត់ធ្វើការរក ប្រាក់ដោយខ្លួនឯងតែប្រាក់ខែរបស់គាត់គឺត្រូវគ្រប់គ្រងដោយបងស្រី របស់គាត់។ពេលបើកប្រាក់ខែម្តងៗម្តាយខ្ញុំយកទៅអោយបងស្រីរបស់ គាត់ទាំងអស់ៗតែបងស្រីរបស់គាត់ខ្លាចម្តាយរបស់ខ្ញុំលាក់ទុក ខ្លះគាត់ឆែកឆេទាំងហោប៉ៅទាំងក្នុងទាំងក្រៅរបស់ម្តាយខ្ញុំគ្រប់ ពេលារហូតដល់គាត់ជឿជាក់ថាម្តាយរបស់របស់ខ្ញុំមិនបានលាក់ទុក។
ពេលដែលនាងខ្ញុំបានស្តាប់រឿងរបស់ម្តាយខ្ញុំខ្ញុំស្ទើស្រក់ ទឹកភ្នែកអាណិតម្តាយខ្ញុំពេលខ្លះខ្ញុំនឹកគិតខឹងនឹងបងស្រីរបស់ ម្តាយខ្ញុំណាស់ដែលសព្វថ្ងៃនេះខ្ញុំហៅគាត់ថាម៉ាក់អ៊ំ។មានថ្ងៃ មួយម្តាយខ្ញុំប្រាប់ខ្ញុំថាគាត់មានបញ្ហាជាមួយអ្នកធ្វើការជា មួយគ្នាគេបានមកប្តឹងបងស្រីរបស់គាត់បងប្អូនអើយដឹងទេថាមាន អ្វីកើងឡើងចំពោះម្តាយរបស់ខ្ញុំបងស្រីរបស់គាត់បានទាយរំពត់វាយ គាត់ដោយមិនសួររកហេតុផលមួយម៉ាត់ទោះម្តាយខ្ញុំខំលត់ជង្គង់អង្វរ យ៉ាងណាក៍ដោយគាត់វាយម្តាយរបស់ខ្ញុំដូចសត្វឆ្កែសត្វជ្រូករឹត តែយំរឹតតែត្រូវរំពត់។តើគាត់មានគិតថាម្តាយខ្ញុំជាប្អូនស្រី របស់គាត់ដែររឺទេ?អ្វីដែលគួអោយឈឺចាប់បំផុតនេះបងស្រីរបស់ ម្តាយខ្ញុំបានអោយម្តាយរបស់ខ្ញុំ។លត់ជង្គង់អស់ជាច្រើនម៉ោង។
នៅពេលដែលម្តាយរបស់ខ្ញុំមានវ័យម្ភៃឆ្នាំសមល្មមមានគ្រូសារបង ស្រីរបស់ម្តាយខ្ញុំបានបង្ខំអោយគាត់រៀបការជាមួយបុរសម្នាក់ដែល ត្រូវជាមិត្តភ័ក្រប្តី របស់គាត់មានអាយុសែសិបប្រាំឆ្នាំជាបុរសពោះម៉ាយកូនពីរដោយមានលេស ថាគេជាអ្នកមានអាចរស់នៅសុខស្រូលអស់មួយជីវិត។តែម្តាយរបស់ ខ្ញុំមិនព្រមការជាមួយបុរសនោះទេព្រោះពេលនោះគាត់បានស្រលាញ់ ឪពុករបស់ខ្ញុំហើយ។ដោយសារតែឪពុកខ្ញុំបានចូលស្តីដណ្តឹងម្តាយ ខ្ញុំជាច្រើនដងទើបបងស្រីរបស់ម្តាយខ្ញុំព្រមអោយពួកគាត់រៀបការ តែមិនបានរៀបចំកម្មវិធីអោយធំដូចគេឯងទៀតទេគឺគ្រាន់តែសែន បាយមួយថាសតែប៉ុន្នោះដោយសារខឹងម្តាយខ្ញុំមិនស្តាប់គាត់។
ខាងលើនេះគ្រាន់តែជាផ្នែកមូយនៃប្រវត្តិរបស់ម្តាយខ្ញុំតែ ប៉ុន្នោះខ្ញុំសង្ឃឹមថាអត្ថបទនេះនឹងធ្វើអោយកូនៗទាំងអស់គ្នាចេះ ស្រលាញ់អាណិតម្តាយរបស់ខ្លូននឹងខិតខំរៀនសូត្រកុំអោយឪពុកម្តាយ លំបាកចិត្ត។ រហូតមកដល់ពេលនេះម្តាយខ្ញុំតែងតែទូន្មានដល់កូនថា“ម៉ែមិនចេះ អក្សរមួយតួណាទេម៉ែត្រូវប្រើកំលាំងរកលុយចិញ្ចិមកូនកូនត្រូវខំ រៀនកុំអោយលំបាកដូចម៉ែម៉ែគ្មានអ្វីចែកអោយកូននោះទេមានតែ ចំនេះនេះហើយដែលម៉ែចែកអោយ”។