Monday, June 4, 2012

អ្នក​តាម​​ដាន​ប្រ​ព័ន្ធ​សង្គ​ម Facebook រិះ​គន់​របៀប​​បង្ក្រាប​​​​របស់​សមត្ថកិច្ច​​ លើ​ក្មេង​ជំទង់​ដែល​ប្រើថ្នាំញៀន​​

ឃ្លីប​វីដេរ​អូ​មួយ​ដែល​បង្ហាញ​ពី​កិច្ច​ប្រតិ​បត្តិការ​ចុះ​បង្ក្រាប​ ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ទៅ​លើ​យុវជន​ជំទង់​ម្នាក់ ពី​សំណាក់ កង​កម្លាំង​រាជ​អាវុធ​ហត្ថ​មួយ​ក្រុម ដោយ​កង​អាវុធ​ហត្ថ​ម្នាក់​បាន​លួច​ដាក់​កញ្ចប់​ថង់​ថ្នាំ​ញៀន​ពណ៌​ស តូច​មួយ​ចូល​ទៅ​ក្នុង​ហោ​ប៉ៅ​ខោ​របស់​យុវ​ជន​នោះ​ នៅ​ក្នុង​កំឡុង​ពេល​គេ​ត្រូវ​បាន​ចាប់​ខ្លួន​ដើម្បី​ឆែក​ឆេរ ត្រូវ​បាន​គេ​បង្ហោះ​តាម​ Youtube និង​ចែក​ចាយ​លើ​បណ្តាញ​សង្គម ​Facebook ហើយ​ត្រូវ​បាន​ទទួល​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​អ្នក​ចូល​ចិត្ត​តាម​ដាន​ បណ្តាញ​សង្គម​ទាំង​នេះ។
វីដេអូ​ឃ្លីប​នេះ​មាន​រយនាទី ២៥​វិនាទី ហើយ​ដែល​ត្រូវ​បាន​បង្ហោះ​ផ្សាយ​នៅ​ក្នុង​ប្រព័ន្ធ​Youtube កាល​ពី​ថ្ងៃ​ទី ២៩ ខែ​ឧសភា​ដែល​មាន​អាស័យ​ដ្ឋាន​ មាន​អ្នក​ចូល​ទស្សនា​រហូត​៥៤៧២​នាក់ គិត​មក​ដល់​ត្រឹម​ថ្ងៃ​ម្សិល​មិញ ប៉ុន្តែ​ត្រូវ​បាន​ចែក​ចាយ​បន្ត​នៅ​លើ​បណ្តាញ​សង្គម Facebook ដ៏​មាន​ប្រជា​ប្រិយ៍​ ដោយ​ធ្វើ​អ្នក​ទស្សនា​ឃ្លីប​វីដេ​អូ​មួយ​នេះ បាន​សម្តែង​ការ​ខឹង​សម្បារ ជេរ​ប្រមាថ និង​ធ្វើ​ការ​រិះ​គន់​ចំពោះ​ទង្វើ​របស់​កំលាំង​អាវុធ​ហត្ថ​មួយ​ក្រុម​នេះ។
«ដូច​ជា​ហូស​ហេតុ​ពេក​ហើយ​បង​ៗ អ.ហ ​អើយ​» នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​ទស្សនា​ម្នាក់​ឈ្មោះ ​វឌ្ឍនា ឈាន ដែល​បាន​បញ្ចេញ​យោ​បល់​របស់​ខ្លួន​ទៅ​លើ​វីដេ​អូ​ឃ្លីប​នេះ ខណៈ​ដែល​មាន​អ្នក​ទស្សនា​ម្នាក់​ទៀត​រហស្ស​នាម​bluelabelkk បាន​ជេរ​ប្រមាថ​កំលាំង​ប៉េអឹម​ទាំង​នោះ​ថា៖« ពួក ហ្អា​នេះ ថោក​ទាប ចោរ ម្រាយ ហើយ!!!!!»។(postkhmer)

Comments system

Disqus Shortname