
ក្រោយពីបានបញ្ចប់ការបោះឆ្នោត សម្តេចក្រុមព្រះ
បានមានព្រះបន្ទូលដល់ក្រុមអ្នកកាសែតថា ប្រជាពលរដ្ឋ ដែលបានមកចូលរួម
ការបោះឆ្នោតនៅពេលនេះ គឺគ្មានការគំរាមកំហែងណាមួយកើតឡើងនោះឡើយ ជាការ
សម្រេចចិត្តតាមឆន្ទៈពិតប្រាកដរបស់ពួកគាត់ ហើយនៅតាមបន្ទប់
នៃការគូសន្លឹកឆ្នោតនីមួយៗ ក៏គ្មានការបំពាក់ កាំមេរ៉ាអ្វីនោះទេ។
សម្តេចក្រុមព្រះ បានមានព្រះបន្ទូល ដោយសង្ឃឹមថា
មន្ត្រីរបស់គ.ជ.ប ទាំងអស់ នឹងបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយអព្យាក្រិត
និងយុត្តិធម៌ សម្រាប់ដំណើរការ នៃការរៀបចំបោះឆ្នោត
ក្រុមប្រឹក្សាឃុំ-សង្កាត់នៅពេលនេះ។
