រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រុមប្រឹក្សាភិបាលនៃការផ្សាយនៅ
ថ្ងៃនេះបានថ្កោលទោសការសម្រេចរបស់ក្រសួងព័ត៌មានកម្ពុជាក្នុងការ
បង្ខំស្ថានីយ៍វិទ្យុ FM
ឱ្យផ្អាកការផ្សាយកម្មវិធីក្នុងពេលបោះឆ្នោតពី វិទ្យុអាស៊ីសេរី
និងសំឡេងសហរដ្ឋអាមេរិក (វីអូអេ)។
ក្រសួងព័ត៌មានបានហាមឃាត់ស្ថានីយ៍វិទ្យុជាដៃគូចំនួនប្រាំ ក្នុងប្រទេសកម្ពុជាមិនឱ្យផ្សាយកម្មវិធីរបស់វិទ្យុអាស៊ីសេរី និងវីអូអេនៅ ថ្ងៃសៅរ៍ ទី២ ខែមិថុនា និងថ្ងៃអាទិត្យទី៣ ខែមិថុនា ដែលជាថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងប្រទេសកម្ពុជា។ កម្មវិធីផ្សាយនោះត្រូវបានដកចេញពីម៉ោងផ្សាយនៅស្ថានីយ៍វិទ្យុទាំ ងនោះដោយមិនមានការជូនដំណឹងជាមុន។
លោក Michael Lynton ប្រធានក្រុមប្រឹក្សាភិបាលនៃការផ្សាយបានបញ្ជាក់ថា៖
«សកម្មភាពនេះផ្ទុយគ្នាទៅ នឹងគោលការណ៍នៃការបោះ ឆ្នោតដោយសេរីនិងត្រឹមត្រូវ។ កម្មវិធីព័ត៌មានជួយអប់រំពលរដ្ឋឱ្យទទួលបានព័ត៌មានគ្រប់គ្រាន់ហើយ គួរតែទទួលបានការលើកទឹកចិត្ត គឺមិនមែនហាមឃាត់ដូច្នេះទេ។ ការព្យាយាមក្នុងការបំបិទសំឡេងអាស៊ីសេរីនិងវីអូអេ គឺផ្ទុយគ្នាទៅ នឹងគោលបំណងនៃការកសាងសង្គមប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា»។
វិទ្យុអាស៊ីសេរី និងវីអូអេដើរតួរនាទី សំខាន់ក្នុងការជូនដំណឹងដល់អ្នកបោះ ឆ្នោតកម្ពុជាអំពីបញ្ហាគោលការណ៍នៃការបោះឆ្នោត ហើយផ្តល់នូវវេទិការឱ្យមានគំនិតនយោបាយគ្រប់និន្នាការនៅ ក្នុងប្រទេស។ ដោយសារតែមានការហាមឃាត់របស់រដ្ឋាភិបាលលើការផ្សព្វផ្សាយរបស់ បណ្តាញ ព័ត៌មានពីបញ្ហានយោបាយព្រោះខ្លាចមានឥទ្ធិពលលើលទ្ធផលឆ្នោត បណ្តាញព័ត៌មានទាំងនោះផ្តោតកម្មវិធីផ្សាយនៅថ្ងៃអាទិត្យតែលើ ព័ត៌មានដែលចាំបាច់ដល់ការបោះ ឆ្នោតដូចជានៅពេលណាដែលស្ថានីយ៍បោះឆ្នោតបើកនិងបិទប៉ុណ្ណោះ។
កម្មវិធីចំនួនពីររបស់វីអូអេផ្នែកខេមរភាសានៅថ្ងៃទី៣ ខែមិថុនា បានផ្សាយជាធម្មតាតាមរលកធាតុអាកាស AM រលកធាតុអាកាសខ្លីនិងតាមប្រព័ន្ធអ៊ីនធឺណិត។