
ដោយហេតុមហាជនទូទៅ ចង់ដឹងពីបញ្ហាខាងលើនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានចុះ ទៅដល់គេហដ្ឋានកូនក្រមុំ និងកូនកំលោះ ដែលមានវត្តមាននៅទីនោះ ផ្ទាល់ផងដែរ។
បើតាមសម្តីកូនកំលោះមានឈ្មោះ គឹម សំអូន បាននិយាយយ៉ាងខ្លីថា នៅថ្ងៃដែលខ្លួនមិនព្រមចូលរោង ការ គឺគ្មាននរណាបង្ខំខ្លួនទេ ដោយសារខ្លួនខ្មាសគេម្យ៉ាង ទៀត ខ្លួនជាកូនប្រុស គ្មានលុយរៀបការប្រពន្ធហើយ ឪពុកម្តាយក្រីក្រទៀត ដូច្នេះក៏សុខចិត្តមិនព្រមចូលរោងការ ប៉ុន្តែគិតវែងឆ្ងាយទៅ គិតក្នុង ចិត្តថា ពេល ណាចប់ពិធី មង្គលការនេះ ខ្លួននឹងជួបជាមួយប្រពន្ធវិញ ។ បន្ទាប់មកខ្លួនក៏បានសុំទោសឪពុកម្តាយ ទាំងសងខាង ខាងលើ នឹង ប្តេជ្ញាចិត្តយកគ្នាអស់មួយជីវិត ទៅថ្ងៃអនាគត ។
ចំណែកកូនស្រីឈ្មោះ សឿន ពុទ្រ្ទា ក៏បាននិយាយថាខ្លួនព្រមទទួលយកគ្រប់បែបយ៉ាង ទាំងអស់ ទោះបីមានការអាម៉ាស់យ៉ាងណាក៏ដោយ ក៏ខ្ញុំព្រមអត់ឱនឲ្យ អនាគតជាប្តីរបស់ខ្ញុំដែរ។ រីឯឪពុកម្តាយ ខាងកូនស្រី សប្បាយចិត្តព្រមឲ្យពួកគេទាំងពីរនាក់កសាងសុភមង្គលដែរ។ ក្នុងថ្ងៃនេះដែរ ដោយឃើញភាពល្អូកល្អិនគ្នាវិញ អាជ្ញាធរមូលដ្ឋាន ក៏បានជួយជ្រោមជ្រែង ឲ្យកូនក្រមុំ កូនកំលោះទាំងពីរនាក់ បំពេញបែបបទ ចុះសំបុត្រអាពាហ៍ពិពាហ៍នៅសាលាឃុំ ស្របច្បាប់ជាប្តីប្រពន្ធ ទៅថ្ងៃ អនាគត។
គួរបញ្ជាក់ថា កូនក្រមុំ កូនកំលោះខាងលើនេះ បានចូលរោងការនៅ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១២ គេហដ្ឋានខាងស្រីមានអាសយដ្ឋាន ភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ៕

