
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ ខ្ទេចគ្មានសល់ ផ្ទះមួយខ្នងទៀតត្រូវ បានឆាបឆេះអស់ពាក់កណ្តាល ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយ លោកអភិបាលខណ្ឌមានជ័យ គួច ចំរើន បានជួយ អន្ដរាគមន៍ ធ្វើឲ្យអគ្គិភ័យរលត់ទៅវិញ នៅវេលាម៉ោង៤រសៀលថ្ងៃដដែល។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តពន្លត់អគ្គិភ័យត្រូវបានប្រើប្រាស់ អស់ចំនួន១៤គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវឆាបឆេះទាំងស្រុងនោះ រួមមានម្ចាស់ផ្ទះ ទី១ឈ្មោះ គឹម ជ្រ អាយុ៤៥ឆ្នាំ ទី២ឈ្មោះ ប៉ែន វឿន ទី៣ឈ្មោះ ពេជ្យ សំណាងនិងទី៤ឈ្មោះ ម៉ៅ រិទ្ធីដែលមានមុខរបរលក់ទំនិញ។និងប្រជាពលរដ្ឋ ដែលផ្ទះរបស់គាត់ឆេះពាក់កណ្តាលនោះ មានឈ្មោះ ប៊ុន អ៊ូ។
សេចក្តីរាយការណ៍ជាជំហ៊ានដំបូង បានឲ្យដឹងថា អគ្គិភ័យខាងលើនេះ បណ្តាលមកពីទុស្សេខ្សែភ្លើង ហើយឆេះចេញពីផ្ទះរបស់ឈ្មោះ គឹម ជ្រ ៕


























