រលំដើមឈើសង្កត់រថយន្ដកាមរី២គ្រឿង
ភ្នំពេញ ៖
ដើមឈើនៅតាមចិញ្ចើមផ្លូវ១ដើមបានរលំសង្កត់លើរថយន្ដ២គ្រឿង
ខណៈកំពុងមានភ្លៀងរលឹមៗ បណ្ដាលឱ្យរងការខូចខាតមធ្យម
តែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។
កាលពីវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១២
នៅតាម បណ្ដោយផ្លូវលេខ២៨៩ (គីមអ៊ីលស៊ុង)
មុខវិទ្យាស្ថានសុខភាពសាធារណៈ ឋិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក
។
ប្រភពព័ត៌មានពីឱ្យដឹងថា
នៅវេលាកើតហេតុខាងលើ ខណៈមេឃកំពុងភ្លៀងតិចៗ បណ្ដាលឱ្យដើមឈើ១
ដើមរលំសង្កត់លើរថយន្ដ២គ្រឿងដែលចតនៅខាងក្រោម
ដែលរថយន្ដ១គ្រឿងម៉ាកកាមរីគូទស្វិត ស៊េរីឆ្នាំ ១៩៩១
ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ថ.៩៣៥០ ភព២ ខូចខាតតិចតួច
និង១គ្រឿងទៀតម៉ាកកាមរីគូទ ប៉ោងស៊េរីឆ្នាំ១៩៩៤
ពាក់ស្លាកលេខភ្នំពេញ ២ជ-៤៦២៦ ខូចខាតផ្នែកខាងក្រោយមធ្យម ៕