
ហេតុការណ៍កើតឡើងពេលដែលអ្នក សារព័ត៌មានទៅកាន់កន្លែងកើតហេតុ ដើម្បីយកព័ត៌មានស្ដីអំពីយន្ដហោះ ចម្បាំង Hawk 200 ធ្លាក់កាលពីថ្ងៃទី១៦ តុលា នៅតំបន់ប៉ាកាន់បារ៉ូ ខេត្ដរ៉ាវ ។ យន្ដហោះដែលជួបគ្រោះថ្នាក់នោះស្ថិត ក្នុងចំណោមយន្ដហោះទាំង៣២គ្រឿង ដែលអង់គ្លេសបានផ្ដល់ឱ្យឥណ្ឌូនេស៊ី នៅ ឆ្នាំ១៩៩៤ ។ នៅពេលដែលយន្ដហោះ ជួបគ្រោះថ្នាក់នោះមិនទាន់ត្រូវបានគេរុះ រើ ក្រុមអ្នកសារព័ត៌មានខិតខំផ្ដិតយករូប ភាពដើម្បីផ្សព្វផ្សាយ ក៏ដូចជាស្វែងរក មូលហេតុបង្កឱ្យមានការគ្រោះថ្នាក់ ។
អ្នកសារព័ត៌មានរូបថត១រូបរបស់ បណ្ដាញព័ត៌មាន Riau Pos លោក Didik Herwanto ជាមនុស្សដំបូងគេបង្អស់ត្រូវ បានមេទ័ពនៅទីនោះចាប់សង្កត់ចុះដី ពេលដែលព្យាយាមថតរូបភាពសាក សពយន្ដហោះ ។ ចំណែកអ្នកសារព័ត៌មាន ៥រូបផ្សេងទៀតរងការវាយប្រហារយ៉ាង ចាស់ដៃពីក្រុមទាហានផងដែរ ។
ក្នុងថ្ងៃជាមួយគ្នានោះ អ្នកសារព័ត៌ មានរាប់រយនាក់បានប្រមូលផ្ដុំគ្នានៅ មុខក្រសួងនយោបាយ យុត្ដិធម៌ និងសន្ដិ សុខ នៅទីក្រុងហ្សាការតា ប្រឆាំងទៅនឹង ហេតុការណ៍វាយប្រហារខាងលើ ។ ដើម្បី ធ្វើឱ្យពលរដ្ឋស្ងប់អារម្មណ៍ អគ្គមេបញ្ជា ការកងទ័ពអាកាសឥណ្ឌូនេស៊ី លោក Marshall Imam Sufaat បានសុំទោស ដោយលើកនូវមូលហេតុថា “យន្ដហោះ នោះបាននាំអាវុធសម្ងាត់ បានជាមិនចង់ ឱ្យនរណាចូលទៅក្បែរ”។
ប៉ុន្ដែមូលហេតុខាងលើមិនអាចធ្វើ ឱ្យ ពលរដ្ឋស្ងាប់អារម្មណ៍បានឡើយ ។ សារ ព័ត៌មានហ្សាការតាប៉ុស្ដិ៍ បានដកស្រង់ សម្ដីលោក Basri Marzuki ប្រធាន សមាគមអ្នកសារព័ត៌មានបានរិះគន់ យ៉ាងខ្លាំងទៅលើក្រុមទាហានដែលធ្វើទុក្ខ បុកម្នេញលើអ្នកសារព័ត៌មាន ជាសកម្ម ភាពបំពានច្បាប់សេរីភាពសារព័ត៌មាន យ៉ាងធ្ងន់ធ្ងរ ដែលបានអនុម័តកាលពីឆ្នាំ ១៩៩៩ ។ សារព័ត៌មានឥណ្ឌូនេស៊ីបាន ជំរុញឱ្យរដ្ឋាភិបាលត្រូវតែនាំអ្នកប្រព្រឹត្ដ បទល្មើសមកកាត់ទោសតាមផ្លូវច្បាប់ ៕