
តាមប្រភពព័ត៌មានពីមន្ដ្រី តុលាការ បានឱ្យដឹងថា ប្រពន្ធរបស់អតីតផ្កាយពីរ រូបនេះឈ្មោះ ឯក សុគន្ធ មិនត្រូវបាន សមត្ថកិច្ចឃាត់ខ្លួននោះទេ ព្រោះនៅ ថ្ងៃឃាត់ខ្លួនលោក ចាន់ ឫទ្ធីឌី ឈ្មោះ ឯក សុគន្ធ បានរត់គេចខ្លួនពីភូមិគ្រឹះ មិនដឹង ទៅទីណា ដោយបន្សល់ទុកកូនខ្ចីអាយុ១ខែ នៅក្នុងភូមិគ្រឹះទៀតផង ។
តាមប្រភពដដែលបានបន្ដឱ្យដឹងទៀត ថា ថ្មីៗនេះខាងតុលាការទើបតែទៅបិទ ប្រកាសហាមឃាត់មិនឱ្យប្រើប្រាស់និង ចូលទៅក្នុងភូមិគ្រឹះរបស់លោកផ្កាយ២ នោះឡើយបន្ទាប់ពីមានអ្នកហែកប្រកាស បិទហាមឃាត់ ព្រមទាំងចាក់សោចូល ទៅក្នុងភូមិគ្រឹះលួចយកសម្ភារចេញពី ក្នុងផ្ទះ និងចាក់សោទ្វារបិទឱ្យវិញទៀត ផង ដោយមិនមានការគាស់ទម្លុះទ្វារ និងកាច់សោចូលនោះទេ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ខែសីហា កម្លាំងសមត្ថកិច្ចចម្រុះនិងកម្លាំងមន្ទីរ ប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដឹក នាំដោយលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា រងអមសាលាដំបូងរាជធានីភ្នំពេញ បាន ចុះឆែកឆេរភូមិគ្រឹះមួយកន្លែងឋិតនៅ ផ្ទះលេខ៤៤ ផ្លូវលំ ភូមិអូរអណ្ដូង១ សង្កាត់ ព្រែកប្រា ខណ្ឌមានជ័យ ដែលជាភូមិគ្រឹះ លោក ចាន់ ឫទ្ធីឌី ហើយការឆែកឆេរ នោះសមត្ថកិច្ចរកឃើញថ្នាំញៀនប្រភេទ យ៉ាម៉ាប្រមាណជិត៤០.០០០គ្រាប់ស្មើ នឹង២០សុង ។
ក្រោយឃាត់ខ្លួននិងសាកសួររួចមក លោក ចាន់ ឫទ្ធីឌី បានសារភាពថា ខ្លួន នៅមានបក្ខពួកផ្សេងទៀត ហេតុនេះ ហើយទើបនៅថ្ងៃទី២៦ខែសីហាឆ្នាំ២០១២ លោក សាន សុធី នាយការិយាល័យមន្ទីរ ប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដឹក នាំកម្លាំងចម្រុះនាំខ្លួនលោក ចាន់ ឫទ្ធីឌី ទៅចង្អុលបង្ហាញដល់លំនៅឋានបក្ខពួក ឋិតនៅភូមិត្រញំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ការចុះឆែកឆេរនេះ ធ្វើឡើងនៅវេលា ម៉ោង៤និង១០នាទី ដោយបានឃាត់ខ្លួន ឈ្មោះ ឌៀប ស៊ុយឡាយ និងឈ្មោះ ញ៉ែម សុខា មុខរបរសំអាងការ រតនា ពេជ្រ ដែលសមត្ថកិច្ចបានរកឃើញថ្នាំ ញៀនប្រភេទយ៉ាម៉ាទម្ងន់៣.៧១៩,៤ក្រាម ប្រភេទម៉ាកទឹក៩៨៩,៩ក្រាម ព្រមទាំង ដកហូតរថយន្ដកាមរីបាឡែន១គ្រឿង ពណ៌ទឹកប្រាក់ និងជញ្ជីងសម្រាប់ថ្លឹងថ្នាំ ញៀន១ផងដែរ ៕