Tuesday, May 1, 2012

នាវា​ទីតា​និច​ទី​IIរបស់​មហាសេដ្ឋី​​អូស្ត្រា​លី​​ នឹង​បង្ហាញ​វត្ត​​មាន​នៅ​ឆ្នាំ​​២០១៦

យោង​​ទៅតាម​​ប្រភព​ព័ត៌មាន​​​អា​​ អែហ្វ​​ ប៉េ​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​​ចន្ទ​ ទី​​​​៣០ មេសា ឆ្នាំ​​២០១២ បាន​​ឱ្យ​ដឹង​ថា លោក​Clive Palmer មហា​សេដ្ឋី​​​​​​អូស្ត្រា​លី​​​​មាន​គម្រោង​​​កសាង​​នាវា​ទី​តានិច​​ទី​​II ដែល​ជាការ​បង្កើត​​ថ្មី​សម្រាប់​​​សវត្ស​​​ទី​​២១នេះ ។
គម្រោង​​កសាង​នាវា​ទី​តា​និច​​ទី​​II ​​​​​នឹង​​ត្រូវ​​​​​​​ដំឡើង​​​នៅក្នុង​ប្រទេស​​​ចិន តែ​​គេមិន​បាន​​បង្ហើប​​ប្រាប់​​ពីតម្លៃ​​​នៃ​​ការកសាង​​​នោះ​ទេ ។ ការ​កសាង​នេះ​​ គ្រោង​​នឹង​បញ្ចប់នៅ​ឆ្នាំ​​​២០១៦ ។

លោក​​Clive Palmer បាន​​​បន្ត​​​ឱ្យ​ដឹងទៀត​ថា នាវា​​ទី​តានិច​​​ទី​​II​ នេះ​​​មាន​រូប​រាង​​​ដូចគ្នា​​​ពិត​ប្រាកដ​​​ទៅនឹង​​នាវាទី​​​តានិច​ទី​​ I ដែល​បានលិច​ក្នុង​​​មហា​សមុទ្រអាត្លង់​ទិច​ កាល​ពី​​ថ្ងៃទី​​​១៥ ខែ​​មេសា ឆ្នាំ​​១៩១២ ដែល​បាន​​សម្លាប់​មនុស្ស​​អស់​​១.៥០០នាក់​​ ។ ទោះ​បី​​នាវា​តានិច​ទី​II មាន​រូប​រាង​ដូច​គ្នា​ទៅ​នឹង​នាវា​ទី​តានិច​ទី I​ ក្តី​ តែ​វា​​ជា​​ដែល​មាន​លក្ខណៈ​បច្ចេក​វិទ្យា​​​ទំនើប​​ជាង​​​​ជាពិសេស​​​ ប្រព័ន្ធ​​បង្ហាញ​​ផ្លូវ​​ និង​​សុវត្ថិ​ភាព​​​ ។
ក្រោ​​យ​​ពី​បញ្ចប់​​​ការ​​កសាង​​​រួច​រាល់​​នាវា​​ ទីតានិច​​ទី​​IIនេះ នឹង​​ធ្វើ​ដំណើរ​​ពី​​​អង់គ្លេស​​​ទៅ​កាន់​​ទីក្រុង​​ញូវ​​យ៉កសហរដ្ឋ​ អាមេរិក នៅ​ចុង​ឆ្នាំ​​​២០១៦ខាង​មុខនេះ ៕​

Comments system

Disqus Shortname