Tuesday, May 1, 2012

រថយន្ត​បុក​ម៉ូតូ​ស្មាស់​​របួស​ធ្ងន់​២​នាក់ បើក​រត់​គេច​បាត់​

រាជធានីភ្នំពេញ ៖ ​យុវជន​២​នាក់​​រង​របួស​ដួល​ដេក​សន្លប់​កើយ​លើ​​គ្នា ដោយ​សារ​ត្រូវ​រថយន្ត​មិន​ស្គាល់​​ម៉ាក​បើក​បុក​ ហើយ​បន្ថែម​​ល្បឿន​​បើក​រត់​គេច​ខ្លួន​​បាត់​ស្រមោល ​កាល​ពី​វេលា​ម៉ោង​៧​និង​៤៦​នាទី​យប់​ថ្ងៃ​ទី​២៧ មេសា តាម​ផ្លូវ​លេខ​២៧១ ​កែង​ផ្លូវ​លេខ​១៨៣ ​ក្នុង​សង្កាត់​ទំនប់​ទឹក ​ខណ្ឌ​ចំការ​មន។
សាក្សី​ឃើញ​ហេតុការណ៍​​បាន​ឱ្យ​ដឹងថា មុន​ពេល​កើតហេតុ​​ជន​រងគ្រោះ​ជិះ​ម៉ូតូ​​ស្មាស់ ពណ៌ខ្មៅ ​ជិះ​គ្នា​២​នាក់ ​តាម​​ផ្លូវ​លេខ​​២៧១ ​ពី​ជើង​ទៅត្បូង ចំណែក​​រថយន្ត​មិន​ស្គាល់​ម៉ាក បើក​តាម​ផ្លូវ​លេខ​​១៨៣ ​ពី​កើត​ទៅ​លិច​ឆ្ពោះ​​ទៅ​ផ្លូវ​លេខ​២៧១ ​។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ក៏​​ជ្រុល​ទៅ​បុក​ម៉ូតូ​បណ្តាល​ឱ្យ​​​ដួល​រងរបួស ​ទាំងពីរ​នាក់ ។ ជន​រងគ្រោះ​អ្នក​បើក​បរ​ម៉ូតូ​របួសបាក់​ជើង​ឆ្វេង ឯអ្នក​ជិះ​ពី​ក្រោយ​សន្លប់​ស្តូក​ស្តឹងត្រូវ​បាន​​រថយន្តសង្គ្រោះ​​ដឹក​យក​​ ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត ។

Comments system

Disqus Shortname