
ក្នុងហេតុការណ៍រថយន្តឡើងចិញ្ចើមផ្លូវ បុកបង្គោលភ្លើងនេះ ត្រូវបានសាក្សីនៅកន្លែងកើតហេតុ យុវជនវ័យជាង២០ ជាអ្នកបើកបរបានស្រវឹងឡើងទ្រេត បើកបរក្នុងល្បឿនយ៉ាងលឿន ហើយប្រហែលជាទន់ភ្នែកផងនោះ ទើបមើលផ្លូវ មិនច្បាស់បណ្តាលឲ្យជ្រុលចង្កោតបុកបង្គោលភ្លើងតែម្តងទៅ។ តែទោះជាយ៉ាងណា អ្នកបើកបរមិនបានរងគ្រោះ ថ្នាក់នោះទេ គឺខូចខាតតែរថយន្តផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ។
ក្រោយពេលកើតហេតុម្ចាស់រថយន្តស្រស់ស្អាតមួយគ្រឿងនេះ បានព្យាយាមសម្រួលជាមួយសមត្ថកិច្ច តែមិនបានផលនោះ គឺត្រូវបានកម្លាំងនគរបាលចរាចរណ៍រាជធានី ភ្នំពេញ ស្ទួចយករថយន្តទៅរក្សាទុក៕

