
ជនសង្ស័យទាំងពីរទី១-ឈ្មោះ ធី រិទ្ធ ភេទ ប្រុស អាយុ២១ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ ភូមិព្រែកតាម៉ាក់ ឃុំ ស្វាយពោធិ៍ ស្រុកស្រីសនរ ខេត្ដកំពង់ចាម ទី២-ឈ្មោះ សេង ហៃ ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅជិតផ្សារស្ទឹងត្រង់ អ្នកទាំង ពីរស្នាក់នៅផ្ទះជួលភូមិទួលសង្កែ សង្កាត់ទួល សង្កែ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ។ ចំ ណែកជនរងគ្រោះវិញមានឈ្មោះ អ៊ុក សុវណ្ណ ណា ភេទប្រុស អាយុ៥០ឆ្នាំ មានមុខរបរជាអនុ ប្រធានការិយាល័យកសិកម្មនៃមន្ទីរកសិកម្ម ខេត្ដកណ្ដាល បាត់បង់ម៉ូតូ ពីរគ្រឿង ទី១-សេ ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០០៨ ពាក់ស្លាក លេខកណ្ដាល 1H-8197 និងមួយគ្រឿង ទៀត សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាក លេខរដ្ឋ-១៨៨០ ប៉ុន្ដែនៅក្នុងនោះសមត្ថកិច្ច ធ្វើការដកហូតម៉ូតូបាន១គ្រឿង និងកង ដៃប្លាក ទីនមួយចំនួន ចំណែកឯម៉ូតូមួយគ្រឿងទៀត ត្រូវជនសង្ស័យជិះគេចខ្លួនរួមនឹងគ្រឿង អលង្កាមួយចំនួនធំផងដែរ។
លោកប៊ន សំអាតបានបន្ដថា ក្រុមចោរ អាកាមួយក្រុមនេះ មានបក្ខពួករបស់គេចំនួន៤នាក់់ កំាភ្លើង អាកា២ដើមក្នុងនោះចាប់បានជាក់ស្ដែង២នាក់ ដកហូតបានកាំភ្លើងអាកា១ដើម នឹង១ដើមទៀតនៅជាប់នឹង ខ្លួនជនសង្ស័យពីរនាក់ទៀតកំពុងតែគេចខ្លួនរួម នឹងម៉ូតូរបស់ជនរងគ្រោះមួយគ្រឿង និងគ្រឿង អលង្កាមួយ ចំនួនធំផងដែរ ។ ក្រុមនេះវាតែងតែ ធ្វើសកម្មភាពប្លន់គ្រប់ខេត្ដ-ក្រុងទាំងអស់ ហើយ ធ្វើសកម្មភាពទៅលើប្រជា ពលរដ្ឋស្លូតត្រង់យ៉ាង ឃោរឃៅបំផុត ។ ប្រសិនបើយើងមិនបង្ក្រាប បាននោះទេ ក្រុមនេះវានឹងដើរអុកឡុក ប្រជា ពលរដ្ឋជាច្រើនទៀតឱ្យរងការភ័យខ្លាចជារៀង រាល់ថ្ងៃ ។
បើយោងតាមសំដីជនរងគ្រោះវិញ បានឱ្យ ដឹងថា មុនពេលកើតហេតុគាត់រួមនិងក្រុមគ្រួសារ ៤-៥នាក់កំពុង តែអង្គុយមើលទូរទស្សន៍ ដោយ ចំហទ្វារផ្ទះ ដោយសារតែមិនទាន់បញ្ចូលរថយន្ដ លុះបន្ដិចក្រោយមកគាត់ បំរុងបញ្ចូលរថយន្ដទៅ ក្នុងផ្ទះគ្រាន់តែដើរចេញមកក៏ប្រទះឃើញជនសង្ស័យ ដើរសំដៅចូលទៅរកគាត់ ដោយ ភ្ជង់កាំភ្លើងគំរាមប្លន់ រួចគាត់ក៏បានរត់ចូលទៅក្នុងផ្ទះវិញឡើងទៅ ជាន់ខាងលើសំងំ រីឯក្រុមចោរបានចូលក្នុង ផ្ទះរួច ហើយចាប់ចងកូនប្រពន្ធ កកូកកាយប្រមូលយក គ្រឿងអលង្កាទាំងអស់ រួចហើយយកម៉ូតូពីរ គ្រឿងដើម្បី ជិះគេចខ្លួន ។ សម្ភារៈដែលបាត់ បង់នោះ រួមមានម៉ូតូ២គ្រឿង ខ្សែក-ខ្សែដៃ មាស៤ដំឡឹង២ជី ខ្សែកប្លាកទីន១ ដំឡឹង ៣ជី កងដៃប្លាកទីន២ឈុតមិនចាំប៉ុន្មានកង ក្រវិល ប្លាកទីន២គូរ ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវឃុំខ្លួនជា បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរបន្ដ៕(dapnews)

