ខេត្តកោះកុង ៖
អំពើហិង្សាដ៏សាហាវព្រៃផ្សៃបំផុតមួយ
រវាងអ្នកមានបណ្តាស័ក្តិខ្ពង់ខ្ពស់ម្នាក់
រួមជាមួយអង្គរក្ស៣នាក់ ប្រព្រឹត្តអមនុស្សធម៌ទៅលើអ្នកតូចទាប
ដោយវាយទាត់ធាក់តាមចិត្ត និងឆក់ដោយដំបងអគ្គិសនី កាលពីយប់ថ្ងៃទី២២
មេសា ២០១២ នៅសណ្ឋាគារមួយនៅខេត្តកោះកុង ។
លោកអ្នកអាន បានទស្សនាឈុតសាហាវនេះ ប្រាកដជាក្តុកក្តួលរន្ធត់ក្នុងចិត្តខ្លាំងណាស់ ព្រមទាំងមិនគាំទ្រនូវបុគ្គលមួយក្រុមនេះឡើយ ។ ទុកឱ្យ
ច្បាប់ដោះស្រាយតាមការគួរទៅចុះ
ដើម្បីឱ្យរាងចាលក្នុងជីវិតរបស់គាត់
ដែលធ្លាប់រស់នៅយ៉ាងខ្ពង់ខ្ពស់ និងបរិបូរណ៍គ្រប់វិស័យ
មិនគួរប្រព្រឹត្តអំពើដែលមនុស្សជាតិស្អប់ខ្ពើមបែបនេះឡើយ។លោកអ្នកអាន បានទស្សនាឈុតសាហាវនេះ ប្រាកដជាក្តុកក្តួលរន្ធត់ក្នុងចិត្តខ្លាំងណាស់ ព្រមទាំងមិនគាំទ្រនូវបុគ្គលមួយក្រុមនេះឡើយ ។ ទុកឱ្យ
គួរកត់សម្គាល់ថា អ្នកដែលត្រូវគេវាយ
ទាត់ធាក់ គឺជាជនដែលគ្មានកំហុសសោះ ។មន្ត្រីយោធាផ្កាយ២
មួយរូប ដែលគេស្គាល់ថា ជើងខ្លាំងរកស៊ី... នៅខេត្តព្រះវិហារ
និងអង្គរក្ស៣នាក់ ត្រូវបានចៅក្រមសាលាដំបូងខេត្តកោះកុង
ចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារកាលពីរសៀល
ថ្ងៃទី២៥ មេសា ២០១២ បន្ទាប់ពីលោកផ្កាយ២ម្នាក់នេះ
និងអង្គរក្សច្រើននាក់វាយដំច្រំធាក់ទៅលើបុរស៤នាក់
ព្រមទាំងយកដំបងមកឆក់សាហាវព្រៃផ្សៃ
ដោយសាររឿងទៅគោះទ្វារបន្ទប់សណ្ឋាគារប្រពន្ធរបស់គាត់ស្នាក់នៅ
ហើយសួររកខ្សែ.កដែលបាត់ទាំងអធ្រាត្រ ។
រឿងហេតុវាយដំច្រំធាក់ទៅលើបុរស៤នាក់
ក្នុងនោះមានមន្ត្រីប៉េអឹម និងសន្តិសុខសណ្ឋាគារផងនោះ
បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២២ មេសា
២០១២ ហើយនៅយប់ដដែលនោះលោកផ្កាយ២បានចាប់បុរស៤នាក់
ដែលខ្លួនសង្ស័យថា មានគម្រោងមិនស្រួល លុះប្រគល់ជូនប៉ូលិស ។
លុះព្រឹកឡើងថ្ងៃទី២៣ មេសា ២០១២
បុរស៤នាក់បានដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យព្រហ្មទណ្ឌនៃ
ស្នងការដ្ឋាននគរបាលខេត្តកោះកុង ចោទប្រកាន់ពីបទធ្វើទារុណកម្ម
ឬប៉ុនប៉ងមនុស្សឃាតដោយមានរូបភាពខ្សែអាត់វីដេអូ (វីដេអូឃ្លីប)
ជាភស្តុតាងបញ្ជាក់ពីសកម្មភាពវាយដំច្រំធាក់ផងដែរ ។
ថ្ងៃទី ២៤ មេសា ២០១២
ប៉ូលិសព្រហ្មទណ្ឌខេត្តកោះកុង បានហៅលោកផ្កាយ២
ដែលនាំភរិយាទៅ វិស្សមកាលនៅខេត្តកោះកុងនោះ
ទៅសាកសួរជុំវិញរឿងវាយដំច្រំធាក់ព្រៃផ្សៃ
ដោយប៉ូលិសសំអាងទៅលើភស្តុតាងខ្សែអាត់វីដេអូរបស់សណ្ឋាគារដែល
មើលទៅឃើញសកម្មភាពវាយដំច្រំធាក់គួរឱ្យញាក់សាច់ ។
រហូតដល់ថ្ងៃទី ២៥ មេសា ២០១២ វេលារសៀលបន្តិចទៅហើយ
ចៅក្រមសាលាដំបូងខេត្តកោះកុង រិះរកមធ្យោបាយជួយលោកផ្កាយ២
មិនបានដោយសារតែឃើញខ្សែអាត់វីដេអូបង្ហាញពីសកម្មភាពវាយដំ
ច្រំធាក់ព្រៃផ្សៃជាក់ស្តែងពេកក៏សម្រេចចេញដីកាបង្គាប់ឱ្យឃុំ
ខ្លួនលោកផ្កាយ២ បណ្តោះអាសន្ននៅពន្ធនាគារតែម្តង ។